17ចំណុច ដែលអាចជួយឲ្យថាមពលថ្មរបស់ស្មាតហ្វូន Android ប្រើប្រាស់បានយូរជាងមុន

រឿងមួយ ដែលនៅតែជាបញ្ហាដ៏ធំសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់គឺ ថាមពលថ្មអន់ រឺប្រើឆាប់អស់។ ជាការពិតណាស់ បណ្ដារស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុននីមួយតែងមានថាមពលថ្មអន់ និងមិនអាចប្រើប្រាស់បានយូរទេ ពោលគឺអ្នកប្រើប្រាស់តម្រូវឲ្យយក powerbank រឺឧបករណ៍សាកថ្មផ្សេងៗទៀតតាមខ្លួនជានិច្ច។ ដោយឡែក សម្រាប់បញ្ហានេះគឺមានដំណោះស្រាយហើយ ដោយយើងសូមណែនាំលោកអ្នកឲ្យធ្វើតាមវិធីទាំង17 នេះដើម្បីជួយឲ្យថាមពលថ្មប្រើប្រាស់បានយូរជាងមុនសម្រាប់ស្មាតហ្វូន Android។

  1. ស្វែងយល់ពីមុខងារពិសេសៗ ដែលម៉ូដែលស្មាតហ្វូនរបស់អ្នកមានទាក់ទងទៅនឹងថាមពលថ្មដូចជាមុខងារ Power save ជាដើម
  2. កំណត់លើកម្រឹតពន្លឺអេក្រង់ដោយខ្លួនឯង កុំដាក់អូតូ
  3. កំណត់ឲ្យពន្លឺអេក្រង់ឆាប់រលត់
  4. ប្រើប្រាស់ wallpaper ពណ៌ខ្មៅសម្រាប់អេក្រង់ប្រភេទ AMOLED
  5. ឧស្សាហ៍ប្រើប្រាស់ dark theme
  6. បិទកម្មវិធីទាំងឡាយណាដែលអ្នកមិនប្រើប្រាស់
  7. បើកមុខងារ Airplane mode ពេលមិនតម្រូវការប្រើប្រាស់ បើទោះជាមិននៅលើយន្ដហោះក្ដី
  8. បិទមុខងារ auto-syncing សម្រាប់គណនីណាដែលមិនប្រើប្រាស់
  9. បិទមុខងារ listening
  10. បើកមុខងារ Battery Saver mode
  11. រក្សាកម្មវិធីដែលមានក្នុងស្មាតហ្វូនអ្នកឲ្យនៅជំនាន់ចុងក្រោយជានិច្ច
  12. តំឡើងកម្មវិធី​ battery-maximizing
  13. ស្វែងយល់ពីគុណសម្បត្តិនៃប្រព័ន្ធដំណើរការ Android 6.0 Doze
  14. បិទមុខងារចលនានានា ដើម្បីជៀសវាងការប្រើប្រាស់ថាមពលថ្មឥតប្រយោជន៍
  15. ប្រើប្រាស់ស្រោមទូរស័ព្ទណាដែលមានភ្ជាប់មកជាមួយនឹងថាមពលថ្មជំនួយ
  16. ប្រើប្រាស់ដុំសាកថ្មចល័ត នៅពេលដែលអ្នកស្ថិតនៅតំបន់គ្មានអគ្គិសនី
  17. ចាប់យកដំបូន្មាននានានៃស្មាតហ្វូនដែលអ្នកកំពុងប្រើប្រាស់

Fu

ខ្មែរណូត

ប្រភព៖ phandroid

COMMENTS