ព្រៃផ្សៃមែន! នាំប្រពន្ធទៅអោយមិត្តភក្តិ៤នាក់រំលោភបូកហើយសម្លាប់ចោល យកសាកសពទៅចោលនៅកណ្តាលផ្លូវ

ព្រះសីហនុ៖ ករណី៤នាក់រំលោភបូកលើនារីម្នាក់ហើយសម្លាប់យកសាកសពទៅចោលនៅកណ្តាលផ្លូវ តែអ្វីដែលហួសចិត្តបំផុតនោះគឺមេក្លោងចាប់រំលោភនោះជាប្តីឥតខាន់ស្លារបស់នារីរងគ្រោះផ្ទាល់។ ជនល្មើសនិងបក្សពួកទាំង៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបាននៅចំណុចរង្គសាលឌីស្កូ អិលវី កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីកម្លាំងជំនាញបានដាក់ការសង្ស័យលើប្តីរបស់ជនរងគ្រោះព្រោះជនរងគ្រោះធ្លាប់រអ៊ូប្រាប់គេឯងថាប្តីរបស់ខ្លួនចេះតែគម្រាមសម្លាប់នាង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានសារភាពថា កាលពីថ្ងៃកើតហេតុថ្ងៃទី០៩ ខែមិនា​ ឆ្នាំ២០១៧ ពួកវាមានគ្នា៥នាក់ចូលទៅផឹកសីច្រៀងខារ៉ាអូខេនៅហាងមួយយីហោ ស្រីខួច តាំងពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែមិនា​ ឆ្នាំ២០១៧ ទើបឈប់ហើយនាំគ្នាដឹកជនរងគ្រោះទៅឆ្នេរអូត្រេះហើយធ្វើសកម្មភាពរំលោភជនរងគ្រោះនៅក្នុងរោងមួយដែលគេទុកចោល ដោយរំលោភម្នាក់ម្តងៗហើយនាងស្រែកយំខ្លាំងៗអោយគេជួយ ទើបពួកនាំគ្នាយកកន្សែងពោះគោរឹត.ក ហើយយកកាំបិតចាក់បន្ថែមរហូតដល់ស្លាប់ទើបនាំគ្នាដឹកសាកសពទៅទម្លាក់ចោលកណ្តាលផ្លូវទៅអាឡាំងដឺឡុងស្ថិតក្នុងក្រុម៤ ភូមិ៦។ ចំណែកជនល្មសដែលត្រូវជាប្តីជនរងគ្រោះបានសារភាពថាខ្លួនមិនបានចូលរួមរំលោភទេ គឺបានអង្គុយមើលមិត្តភក្តិទាំង៤រំលោភ។ ជនរងគ្រោះមានឈ្មោះ ប្រាក់ សុធី ហៅស្តើង អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិអូរចំណា ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃនប់។ ចំណែកក្រុមឧក្រិដ្ឋជនទាំង៥នាក់មានឈ្មោះ ទៀន​ ខ្លុញ​ ​អាយុ​៣០ឆ្នាំ ជាប្តីឥតខាន់ស្លារបស់ជនរងគ្រោះ, ឈ្មោះ សៅ​ បូរ៉ា​ ​អាយុ​៣២​ឆ្នាំ, ឈ្មោះ ផុន​ សុ​ភ័ណ្ឌ​ ​អាយុ​៣០ឆ្នាំ  និងឈ្មោះ ស៊ុន​ ណា​រិទ្ធិ​ ​អាយុ​៣០ឆ្នាំ​​។

បច្ចុប្បន្នជនល្មើសត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរបន្ថែម ដើម្បីកសាងសំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

COMMENTS