សូមកុំបណ្តោយឲ្យកូនៗតោងឡាវ៉ាបូលេងឲ្យសោះ ប្រយ័ត្នមានគ្រោះថ្នាក់ដូចនេះ

ម៉ាឡេស៊ី៖ ក្មេងប្រុស២នាក់ត្រូវបានបញ្ជូនកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីពួកគេទាំងពីរបានឡើងតោងឡាវ៉ាបូបណ្ដាលអោយឡាវ៉ាបូធ្លាក់មកសង្កត់ត្រូវពួកគេបណ្ដាលអោយរងរបួសធ្ងន់។ ក្មេងប្រុសរងគ្រោះមានឈ្មោះ Muhammad Darwisy អាយុ៦ឆ្នាំជាបងប្រុស​ និងប្អូនប្រុសរបស់គេមានឈ្មោះ Muhammad Adam អាយុ៤ឆ្នាំ។ ហេតុការណ៍កើតឡើងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។

ក្មេងប្រុសដែលជាបងប្រុសត្រូវឡាវ៉ាបូធ្លាក់ចំត្រូវបណ្ដាលអោយដាច់សាច់រយះជាច្រើនថ្នេរ ចំណែកក្មេងប្រុសជាប្អួនត្រូឡាវ៉ាបូធ្លាក់ចំពោះបណ្ដាលអោយដាច់រយះពោះ ពួកគេទាំងពីរត្រូវឪពុកម្ដាយរបស់គេបញ្ជូនទៅកាន់មន្ទិរពេទ្យភ្លាមៗ។ មុនពេលកើតហេតុក្មេងប្រុសទាំងពីរបានប្រលែងគ្នានៅក្នុងបន្ទប់ទឹកហើយក្មេងប្រុសជាប្អួនបានឡើងទៅតោងឡាវ៉ាបូបណ្ដាលអោយឡាវ៉ាបូបាក់ធ្លាក់ត្រូវពួកគេ។ ពេលនេះក្មេងប្រុសទាំងពីរកំពុងតែសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។

បុត្រ

ខ្មែរណូត

ប្រភព៖ Worldofbuzz

COMMENTS