នៅចាំ Galaxy ត្រកូល On ថ្មីរបស់ក្រុមហ៊ុន Samsung អត់? ឥឡូវម៉ូដែលនេះត្រូវបានចេញលក់ក្នុងប្រទេសឥណ្ឌាហើយដោយផ្ដោតសំខាន់លើកាមេរ៉ា

ក្នុងថ្ងៃនេះតែម្ដង ក្រុមហ៊ុន Samsung បានប្រកាសចេញលក់នូវស្មាតហ្វូនត្រកូលថ្មីដែលមានឈ្មោះថា On ក្នុងប្រទេសឥណ្ឌាហើយ។ ទោះជាយ៉ាងណា សម្រាប់ឈ្មោះនៃម៉ូដែលថ្មីនេះ យើងនៅមិនទាន់នៅឡើយទេ ក៏ប៉ុន្ដែយើងបានលេចលឺពត៌មានមួយចំនួនដែលទាក់ទងទៅនឹងម៉ូដែលនេះ ដោយវាអាចនឹងត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Galaxy On Max។ ទាក់ទងទៅនឹងម៉ូដែលថ្មីនេះ គឺមានសមត្ថភាពខ្លាំងគួរសមដែរ និងឈរនៅលំដាប់កណ្ដាលនៃស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន Samsung។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Galaxy On Max គឺផ្ដោតសំខាន់លើកាមេរ៉ាមុខ ដែលតម្រូវចិត្តអ្នកចូលចិត្ត selfie និង live វីដេអូចូលក្នុងបណ្ដាញសង្គមផ្សេងៗ។

គួរបញ្ជាក់ផងដែរថា Galaxy On Max អាចជាម៉ូដែល ដែលល្អជាងគេប្រចាំត្រកូល On។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ម៉ូដែលនេះនឹងបំពាក់ដោយកាមេរ៉ាមុខដ៏អស្ចារ្យ និងផ្ដោតសំខាន់លើកាមេរ៉ានេះតែម្ដង។ មិនតែប៉ុណ្ណោះ On Max នឹងមានអេក្រង់ទំហំ​ 5.7អ៊ីញ ជាមួយនឹងកាមេរ៉ាមុខទំហំរហូតដល់ទៅ 13MP មានទំហំ​ RAM 4GB ជាមួយនឹងអង្គផ្ទុកទិន្នន័យ 32GB និងថាមពលថ្ម 3,300mAh។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS