រថយន្តកុងតឺន័របុកម៉ូតូមួយគ្រឿងខ្ទាតប៉ះជាមួយរទេះលក់បបរបែកបណ្តាលអោយរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តប្រភេទធ្ងន់បុកពីក្រោយម៉ូតូខ្ទាតទៅប៉ះជាមួយរទេះលក់បបរមួយគ្រឿងទៀតបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរត្រូវរថយន្តដឹកសង្គ្រោះបន្ទាន់ភ្លាមៗ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខរោងចក្រហាត់តា ស្ថិតក្នុងភូមិអង្គរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តធុនធំប្រភេទកុងតឺន័របានបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតបានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-5706 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បណ្តាលអោយខ្ទាតទៅប៉ះជាមួយរទេះលក់បបរបែកបាក់អីវ៉ាន់ចាក់ចោលពេញផ្លូវ បណ្តាលអោយបុរសដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកបែកចានដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តកុងតឺន័រ និងរទេះលក់បបរបានបើកគេចចេញពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះមករក្សាទុកបណ្តោះអាសន្នរងចាំការដោះស្រាយតាមក្រោយ៕

បក្សីចាំក្រុង

ខ្មែរណូត

COMMENTS