យុទ្ធនាការសប្បុរសធម៌ 3L រដូវកាលទី ២ក្រុមហ៊ុន LION CORPORATION (THAILAND) LTD នឹងធ្វើការបរិច្ចាគ​ថវិកា​ ៤០ លានរៀលដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD បានបន្តយុទ្ធនាការសប្បុរសធម៌ “3L សម្រាប់​កុមារកម្ពុជា”​ ជាថ្មីម្តងទៀតរបស់ខ្លួនដែលយុទ្ធនាការនេះបានធ្វើឲ្យមានការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលបើធៀបទៅនឹងឆ្នាំមុន។ គួរបញ្ជាក់ថាកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧ នេះក្រុមហ៊ុនបានធ្វើការបរិច្ចាគថិវិកាពីយុទ្ធនាការសប្បុរសធម៌ “3L សម្រាប់​កុមារកម្ពុជា” រដូវកាលទី ២ ទៅកាន់មន្ទីរពេទ្យកុមារគន្ធបុប្ផាចំនួន ៤០ លានរៀល​ ដើម្បីរួមចំណែកសម្រាប់សេវាកម្មថែរក្សាសុខភាព និងព្យាបាលជម្ងឺដល់​កុមារ​កម្ពុជាទាំងអស់​ដោយ​ឥត​គិត​ថ្លៃ។ហើយក្នុងឆ្នាំនេះការ​បរិច្ចាគថវិកា​​ទាំងអស់​ត្រូវ​បានធ្វើឡើងដោយមានការចូលរួម​សហការ​គ្នា​រវាង​​ទំព័រ​ហ្វេសប៊ុក​របស់ “ស៊ូគូប៊ូស៊ុ” និង​​ “Hi-Herb”។

 

គំនិតផ្តួចផ្តើម និងចក្ខុវិស័យនៃយុទ្ធនាការសប្បុរសធម៌ 3L(Life.Love.Laugh) សម្រាប់​កុមារកម្ពុជាគឺក្នុងគោលបំណងធ្វើឲ្យគុណភាពនៃជីវិតមានលក្ខណៈកាន់តែប្រសើរឡើងក្នុងសង្គមកម្ពុជាដោយផ្តល់នូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ពីព្រោះសេចក្តីស្រឡាញ់មានអត្ថន័យធំធេង និងមិនអាចកាត់ថ្លៃបានដែលជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការផ្តល់ជូននូវស្នាមញញឹមចំពោះយើងទាំងអស់គ្នា។

គួររំឭកផងដែរថាក្រុមហ៊ុន LION CORPORATION (THAILAND) LTD គឺជាក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញក្នុងការផលិតនូវផលិតផលប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនប្រភេទមានដូចជាផលិតផលថែរក្សាមាត់ធ្មេញដូចជាថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញម៉ាក Hi-Herb និង​ហ្វូម​ដុស​ខ្លួន ស៊ូគូប៊ូស៊ុ ហ្វូមលាងមុខ​ ស៊ូគូប៊ូស៊ុ និងឡេលាបខ្លួន ស៊ូគូប៊ូស៊ុ។

 

COMMENTS