អស់ពីស្នាមក្រយ៉ៅដៃ ឥឡូវនេះ iPhone ជំនាន់ក្រោយអាចនឹងត្រូវការមុខរបស់អ្នកទៀតដើម្បីដោះសោរ

ប្រហែលជាមួយខែហើយ ដែលពាក្យចចាមអារាមជាច្រើនតែងបានលើកឡើងថា​ iPhone 8 របស់ក្រុមហ៊ុន Apple នឹងលុបបំបាត់ប៊ូតុង Home ហើយជំនួសវិញនូវការប៉ះលើអេក្រង់វិញ។ ដោយឡែក ប្រសិនបើក្រុមហ៊ុន Apple សម្រេចធ្វើបែបនេះមែន វាអាចជារឿងដ៏អស្ចារ្យមួយ ព្រោះ 10ឆ្នាំហើយដែលអ្នកប្រើប្រាស់ ក៏ដូចជាអតិថិជនរបស់ iPhone នៅតែទទួលបានការរចនាដដែលៗ។

គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារាមទាក់ទងទៅនឹងប៊ូតុង Home របស់ iPhone ជំនាន់ក្រោយនេះបានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ថា បើលុបបំបាត់ទៅ តើ sensor ស្កេនស្នាមក្រយ៉ៅដៃនឹងបំពាក់នៅឯណាវិញ? រឺក្រុមហ៊ុនអាចនឹងធ្វើអ្វីផ្សេងដើម្បីជំនួសឲ្យ sensor នេះ? ជាការពិតណាស់ ទាក់ទងទៅនឹងចម្ងល់នេះ បានធ្វើឲ្យមនុស្សមួយចំនួនផ្សេងទៀតយល់ឃើញថា ក្រុមហ៊ុន Apple នឹងបំបាត់ sensor ស្កេនស្នាមក្រយ៉ៅដៃ ហើយជំនួសមកវិញដោយ sensor ស្កេនមុខវិញ។

បើយោងតាមគេហទំព័រ Bloomberg និង KGI Securities បានលើកឡើងថា នេះគឺជាការប្រគួតប្រជែងបច្ចេកវិទ្យាដ៏គួរឲ្យចាប់អារម្មណ៍មួយ។ លើសពីនេះទៅទៀត គេហទំព័រ Bloomberg បានបន្ដថា ការធ្វើតេស្តសាកល្បងគឺបាននឹងកំពុងធ្វើឡើងហើយជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាចនឹងប្រើប្រាស់ 3D sensor។ ទាក់ទងទៅនឹង sensor នេះគឺមានសមត្ថភាពខ្ពស់ក្នុងការចាប់យកមុខរបស់អ្នកប្រើប្រាស់ ពោលគឺបើទោះជាអ្នកទុកវាចោលនៅលើតុក៏ដោយ។ ដូចនេះអ្នកមិនបាច់តម្រូវឲ្យយកវាមកកាន់ដើម្បីស្កេនឡើយ។ ស្របពេលជាមួយគ្នានេះដែរ លោក Ming-Chi Kuo អ្នកវិភាគរបស់ KGI Securities បាននិយាយថា iPhone ជំនាន់ក្រោយនេះនឹងបំពាក់មកជាមួយនឹងបច្ចេកវិទ្យា 3D Scanning ហើយវាក៏អាចជួយដល់ការ Selfie ឲ្យកាន់តែល្អជាងមុនដែរ។

Fu

ខ្មែរណូត

ប្រភព៖​ metro

COMMENTS