ឃាត់ខ្លួនបុរសចិត្តខ្លាំងគម្រាមបាញ់សម្លាប់ឪពុកម្តាយក្មេក និងប្រពន្ធ ពេលសមត្ថកិច្ចចូលឆែកឆេរក្នុងផ្ទះឃើញសុទ្ធតែរបស់អស់នេះ!

កំពង់ស្ពឺ៖ បុរសចិត្តខ្លាំងម្នាក់គម្រាមបាញ់សម្លាប់ឪពុកម្តាយក្មេក និងប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួន និងធ្វើការឆែកឆេរ និងដកហូតកាំភ្លើងច្នៃចំនួន២ដើម, គ្រាប់កាំភ្លើងអាកាចំនួន៤៣គ្រាប់, គ្រាប់កាំភ្លើងខ្លី១៣គ្រាប់ និងបងក់កាំភ្លើងខ្លីប្រភេទ K59 មួយ ដែលការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០១៧នេះ នៅចំណុចភូមិចំបក់ ឃុំវល្លិ៍ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ​ សោម សច្ចា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិចំបក់ ឃុំវល្លិ៍ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្្នសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់ការិយាល៍យជំនាញដើម្បីធ្វើការសាកសួរចម្លើយបន្ថែមចាត់ការតាមផ្លូវច្បាប់៕

 

COMMENTS