ស្លាប់ម្នាក់ទៀតហើយដោយសារតែមុខរបរនេះ!

កណ្តាល៖ បុរសម្នាក់ត្រូវចរន្តអគ្គីសនីផ្តាច់យកជីវិតខណៈទៅឆក់ត្រីជាមួយឪពុកក្មេង បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចវាសស្រែប្រាំងទំនប់ឱម៉ាល់ ស្ថិតក្នុងភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះបានចេញទៅឆក់ត្រីនៅចំណុចកើតហេតុជាមួយឪពុកក្មេក ដោយបំបែកផ្លូវគ្នាឆក់នៅកន្លែងផ្សេងគ្នា លុះដល់វេលាកើតហេតុត្រូវត្រឡប់មកផ្ទះវិញ ឪពុកក្មេកបានដើររកជនរងគ្រោះ លុះដើរមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខស្លាប់ក្នុងទឹកស្រែមិនដឹងតាំងពីពេលណា។ ឃើញដូចនេះឪពុកក្មេកក៏បានរត់ទៅប្រាប់បងប្អូន និងសមត្ថកិច្ចអោយចុះមកជួយលើកសាកសពយកទៅផ្ទះ។ ជនរងគ្រោះខាងលើមានឈ្មោះ កឹម យ៉ុង អាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។

ក្រោយពីលើកសាកសពទៅដល់ផ្ទះ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានធ្វើកោសល្យវិច្ច័យលើសាកសព បញ្ជាក់អោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីពិតមែន ទើបប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

 

COMMENTS