ក្រុមហ៊ុនមួយដែលធ្លាប់តែផលិតកាមេរ៉ាសម្រាប់ថតខ្សែភាពយន្ដ ក្នុងតម្លៃ $70,000 បែរជាចូលខ្លួនមកផលិតស្មាតហ្វូនដែរក្នុងតម្លៃ $1,200ទៅវិញ

ក្រុមហ៊ុនផលិតកាមេរ៉ាដ៏ធំមួយដែលមានឈ្មោះថា RED គឺជាក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញផ្នែកផលិតកាមេរ៉ាសម្រាប់ការប្រើប្រាស់ថតខ្សែភាពយន្ដខ្នាតធំដូចជារឿង “Transformers: The Last Knight,” “Guardians of the Galaxy: Vol. 2,” និង “The Martian,” ជាដើម។ ប៉ុន្ដែ នាពេលថ្មីៗនេះ ក្រុមហ៊ុននេះដដែលបានចូលខ្លួនក្នុងការផលិតស្មាតហ្វូនបន្ថែមទៀត ដើម្បីបំពេញតម្រូវការលើទីផ្សារ។ កាលពីថ្ងៃព្រហស្បត្តិ ក្រុមហ៊ុននេះបានលើកឡើងថា ពួកគេនឹងផលិតស្មាតហ្វូនមួយម៉ូដែលសម្រាប់ការចេញលក់នាកំឡុងឆ្នាំ2018 ជាមួយនឹងឈ្មោះថា Hydrogen One។

គួរបញ្ជាក់ផងដែរថា Hydrogen One នឹងដំណើរការដោយប្រព័ន្ធ Android ជាមួយនឹងទំហំអេក្រង់ 5.7អ៊ីញ ប្រភេទ hydrogen holographic។ ដោយឡែក សម្រាប់កម្រឹតបង្ហាញរូបភាព យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែក្រុមហ៊ុន RED បានបង្ហើបថា វានឹងមានសមត្ថភាពអាចបង្ហាញរូបភាពបានកម្រឹត 3D ដោយការប្រើប្រាស់កញ្ចក់ពិសេសមួយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ Hydrogen One នឹងមានបំពាក់ដោយមុខងារកាមេរ៉ា ដែលអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរប្រភេទមុខងារកាមេរ៉ាផ្សេងៗដើម្បីទទួលបានរូបភាពដ៏ល្អឥតខ្ចោះ។ លើសពីនេះទៅទៀត កាមេរ៉ារបស់ស្មាតហ្វូននេះក៏អាចថតវីដេអូបានប្រភេទ holographic ដែរ។

ទាក់ទងទៅនឹងឧបករណ៍បំពងសម្លេងវិញក៏មិនធម្មតាដែរ។ RED បានបន្ថែមនូវមុខងារចាក់តន្រ្តីពីលើមួយទៀត ដើម្បីជំនួយដល់ holographic។ ចំណែកឯរន្ធដោតកាសវិញគឺប្រភេទ 5.1 ដែលអាចបញ្ចេញសម្លេងបានកម្រឹត surround sound ទៀតផង។ ទាក់ទងទៅនឹងតម្លៃនៃ Hydrogen One វិញគឺមិនធម្មតាឡើយ។ ម៉ូដែលនេះត្រូវបានចែកចេញជាពីរតម្លៃផ្សេងគ្នាដោយម៉ូដែលអាលុយមីញ៉ូមគឺមានតម្លៃត្រឹមតែ $1,200ប៉ុណ្ណោះ រីឯម៉ូដែលទីតាញ៉ូមវិញគឺមានតម្លៃរហូតដល់ទៅ $1,600។

Fu

ខ្មែរណូត

ប្រភព៖​ business insider

COMMENTS