ឥឡូវនេះ អ្នកប្រើប្រាស់ Instagram អាចឆ្លើយតបទៅនឹង Instagram Stories បានជាមួយនឹងរូបភាព និងវីដេអូ

ក្នុងថ្ងៃនេះក្រុមហ៊ុន Instagram បានប្រកាសថា អ្នកប្រើប្រាស់របស់សេវាកម្ម photo-sharing ដ៏ពេញនិយមរបស់ពួកគេឥឡូវអាចឆ្លើយតបទៅនឹង Stories ពីនរណាម្នាក់ ជាមួយនឹងរូបភាព រឺវីដេអូ។

គួរបញ្ជាក់ផងដែរថា មុខងារនេះថ្មីនេះគឺតម្រូវឲ្យអ្នកប្រើប្រាស់កម្មវិធី Instagram ជំនាន់ 10.28 សម្រាប់ប្រព័ន្ធដំណើរការ iOS។ ហើយដើម្បីឆ្លើយតបទៅនឹង Story ជាមួយនឹងរូបភាព ក៏ដូចជាវីដេអូ អ្នកប្រើប្រាស់តម្រូវឲ្យចុចលើប៊ូតុងថ្មីមួយដែលមាននិមិត្តសញ្ញាកាមេរ៉ា។ ប៉ុន្ដែ ប្រសិនបើអ្នកមិនឃើញប៊ូតុងនោះទេ បានន័យថា មុខងារនេះមិនទាន់អនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ប្រទេសអ្នកឡើយ។

នេះគឺជាមុខងារថ្មីរបស់ក្រុមហ៊ុន Instagram ដែលល្អដែរសម្រាប់អ្នកប្រើប្រាស់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ វាងាយស្រួលក្នុងការប្រើ និងមានប្រយោជន៍ផងដែរ។ ដូចនេះ សម្រាប់លោកអ្នកដែលទទួលបានមុខងារថ្មីនេះ អាចសាកល្បងក្នុងការប្រើប្រាស់បាន។

Fu

ខ្មែរណូត

ប្រភព៖ idownloadblog

COMMENTS