នាយកក្រុមហ៊ុន ICAO សាទរជាមួយនឹងប្រតិបត្តិការនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet

(ទីក្រុងងូជីមិញ ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០១៧)– ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន International Civil Aviation Organization (ICAO) ទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧ នាយកក្រុមហ៊ុន ICAO លោក Dr. Olumuyiwa Benard Aliu និងប្រធានតំណាងតំបន់នៃ ICAO APAC លោក Manjit Singh និងលោក Seva Singh បានចំណាយពេលវេលាទៅទស្សនាការិយាល័យរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៧។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Vietjet លោកវេជ្ជបណ្ឌិត Olumuyiwa Benard Aliu បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ និងសមិទ្ធផលនៅក្នុងប្រតិបត្តិការ និងសេវាកម្ម និងសកម្មភាពគ្រប់គ្រងរបស់ខ្លួនផងដែរ។ លោកក៏បានសង្កត់ធ្ងន់លើការវិនិយោគទុនដ៏ទូលំទូលាយរបស់ខ្លួនក្នុងការកសាងធនធានមនុស្ស និងការបណ្តុះបណ្តាលអ្នកជំនាញដែលមានជំនាញខ្ពស់ដើម្បីបំពេញតាមតម្រូវការសន្តិសុខ សុវត្ថិភាព ស្តង់ដារអន្តរជាតិសម្រាប់ប្រតិបត្តិការ និងការគ្រប់គ្រងដែលបានរួមចំណែកយ៉ាងធំធេងដល់មិនត្រឹមតែជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ប៉ុណ្ណោះទេ ថែមទាំងកំណើននៃឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមផងដែរ និងតាមតំបន់ផ្សេងៗទៀតផងដែរ។

លោកបណ្ឌិត Nguyen Thanh Hung អនុប្រធាននៃក្រុមហ៊ុនអាកាសចរណ៍ Vietjet លោក Luu Duc Khanh នាយកចាត់ចែង និងសមាជិកនៃគណៈកម្មាធិការនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុន ICAO ។ លោក Luu Duc Khanh មានប្រសាសន៍ថា៖ “សុវត្ថិភាពគឺជាអាទិភាពដំបូងបង្អស់របស់យើងមិនត្រឹមតែក្នុងប្រតិបត្តិការប៉ុណ្ណោះទេថែមទាំងនៅក្នុងសកម្មភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងមូលផងដែរ។ តម្រូវការនៃសុវត្ថិភាពបានក្លាយជាគោលការណ៍ដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា គ្រប់ប្រតិបត្តិការទាំងអស់ និងការសម្រេចគោលនយោបាយដែលយើងបានកំណត់។ យើងសប្បាយរីករាយណាស់ដែលអត្រានៃភាពជឿជាក់ផ្នែកបច្ចេកទេសរបស់យើងមានរហូតដល់99,59 ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំនេះហើយប្រតិបត្តិការហោះហើរ ប្រតិបត្តិការនៅលើដី និងសុវត្ថិភាពផ្នែកវិស្វកម្មក៏ត្រូវបានជាប់ឈ្មោះនៅក្នុងក្រុមនៃក្រុមហ៊ុនអាកាសចរណ៍ដែលមានគុណភាពខ្ពស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

បន្ទាប់ពីរបៀបវារៈការងាររបស់ខ្លួននៅវៀតណាមគណៈប្រតិភូរបស់ ICAO បានជួបជាមួយឥស្សរជនជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម ក្រសួងដឹកជញ្ជូន និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បន្ទាប់មកបានប្រគល់វិញ្ញាបនប័ត្រជាប្រធានក្រុមប្រឹក្សាដល់តំណាងរបស់ Civil Aviation Authority of Vietnam (CAAV) នៅទីក្រុងហាណូយ។ វិញ្ញាបនបត្រទទួលស្គាល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ប្រទេសវៀតណាមក្នុងការដោះស្រាយកង្វះការត្រួតពិនិត្យសុវត្ថិភាព និងកែលម្អបន្ថែមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃស្តង់ដារ របស់ក្រុមហ៊ុន ICAO និងការអនុវត្តដែលទទួលបានការណែនាំ៕

អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet

ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet​ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​វៀតណាម​ដែល​បាន​ប្រតិបត្តិការ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ថ្មី​សន្លាង​ជាមួយ​នឹង​តម្លៃ​ថោក​សមរម្យ​ ព្រម​ទាំង​សេវាកម្ម​ដ៏​ល្អ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​។​ ក្រុមហ៊ុន​នេះ​មិន​មែន​ត្រឹម​តែ​ផ្ដល់​ជូន​សេវាកម្ម​ហោះ​ហើរ​តែ​មួយ​មុខ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​បាន​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ចុង​ក្រោយ​បង្អស់​ដើម្បី​ផ្ដល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​ជា​ច្រើន​ដល់​អតិថិជន​ផង​ដែរ​។​ ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet​ ជា​សមាជិក​នៃ​សមាគមន៍​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ​ International Air Transport Association (IATA) ដែល​ទទួល​បាន​វិញ្ញាប័នបត្រ​បញ្ជាក់​ពី​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​នៃ​ប្រតិបត្តិការ​ IATA Operational Safety Audit (IOSA)។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នៃ​ Top 500 Brands ប្រចាំ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ​ ២០១៦ ដោយ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សារ​សកលលោក​ Nielsen និង​ទទួល​បាន​ពាន​រង្វាន់​ “Best Asian Low Cost Carrier” នៅ​ក្នុង​ការ​ប្រគល់​រង្វាន់​នៃ​កម្មវិធី​ TTG Travel Awards កាល​ពី​ឆ្នាំ​ ២០១៥ ដែល​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ពី​សំណាក់​អតិថិជន​ ភ្នាក់ងារ​ទេសចរណ៍​ និង​ប្រតិបត្តិការ​ទេសចរណ៍​ទូទាំង​តំបន់​អាស៊ី​។​ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​បី​ដែល​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន​វិភាគ​ផ្នែក​បណ្ដាញ​សង្គម​សកលលោក​ Socialbakers។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះចំនួន ៤៥ ដែលរួមមានយន្តហោះម៉ូដែល A320s និង A321s ព្រមទាំងប្រតិបត្តិការហោះហើរចំនួន ៣៥០ ជើងក្នុងមួយថ្ងៃ។ ផ្លូវ​ហោះហើរ​ចំនួន ៦៣ ខ្សែក្នុងប្រទេសវៀតណាមត្រូវបានដាក់ឱ្យដំណើរការ និង​ការ​ហោះហើរ​ទៅ​កាន់​គោលដៅអន្តរជាតិដែលក្នុងនោះមានដូចជាប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង ប្រទេសតៃវ៉ាន់ ប្រទេស​ម៉ាឡេស៊ិ ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា។ មកដល់​សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​នេះ​បាន​ដឹក​ជញ្ជូនអ្នកដំណើរចំនួន ៣៥ លាននាក់។

ទៅថ្ងៃអនាគត ក្រុមហ៊ុនអាកាសចរណ៍នេះនឹងពង្រីកបណ្ដាញរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែមទៀត។ ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បាន​ចុះ​ហត្ថលេខាជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះឈានមុខគេបង្អស់ក្នុងពិភពលោកដើម្បីទិញយន្តហោះម៉ូដែលថ្មីៗ និងទំនើបបន្ថែមទៀត។

ចុច Like ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនអាកាសចរណ៍តាមរយៈ  https://www.facebook.com/VietjetVietnam តាមដានយើងខ្ញុំនៅលើបណ្ដាញសង្គម Twitter តាមរយៈ @Vietjetvietnam និងទស្សនាវីដេអូរបស់យើងខ្ញុំតាមរយៈ​https://www.youtube.com/user/Vietjetvietnam

ទំនាក់ទំនងផ្សព្វផ្សាយ៖

Nguyen Thanh Tung

ទំនាក់ទំនងតាមលេខទូរសព្ទ៖ +84 93 2629 858

សារអេឡិចត្រូនិក៖ tungnguyenthanh@vietjetair.com

COMMENTS