រវាង Galaxy Note 8 ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ជាមួយនឹង Galaxy S8 គឺមិនដូចគ្នាទាំងស្រុងឡើយ ហើយនេះគឺជាចំណុចខុសគ្នាធំៗទាំង5

ក្នុងពេលនេះកាលឆ្នាំមុន Galaxy Note 7 បានក្លាយទៅជាស្មាតហ្វូនដែលមនុស្សទូទៅស្រលាញ់ចូលចិត្ត រឺអាចនិយាយបានថាជាសា្មតហ្វូនដែលល្អដាច់គេផងដែរ។ លើសពីនេះទៅទៀត ម៉ូដែលនេះធ្លាប់ជាប់ឈ្មោះជាស្មាតហ្វូនកំពូល ដែលក្រុមហ៊ុន Samsung បានព្យាយាមបង្កើតឡើង ជាមួយនឹងការរចនាដ៏រលោងស្អាត និងប្រព័ន្ធដំណើរការលឿនអស្ចារ្យផងដែរ។

ដោយឡែក ទាក់ទងទៅនឹង Galaxy Note 8 ដែលនឹងមកដល់ទីផ្សារក្នុងពេលខាងមុខនេះត្រូវបានគេជឿថា នឹងមិនមានអេក្រង់ធំជាង Note 7 ឡើយ។ ប៉ុន្ដែអ្វីដែលជាដំណឹងល្អនោះគឺ រាល់ពាក្យចចាមអារាមជាច្រើនដែលបានលើកឡើង តាំងពីរូបរាង លក្ខណៈពិសេស និងរចនាបទផ្សេងៗអាចនឹងក្លាយជាការពិតទាំងអស់។ មួយវិញទៀតសម្រាប់រូបរាង គឺពិតជាមានសភាពស្រដៀងគ្នាទៅនឹង Galaxy S8 ដែលជាកំពូលស្មាតហ្វូននាពេលបច្ចុប្បន្នមែនទែន។ ទោះជាយ៉ាងណា ម៉ូដែលទាំងពីរនេះគឺមិនដូចគ្នាឡើយ ហើយនេះគឺជាចំណុចខុសៗគ្នាធំៗទាំង5៖

  • ទំហំនៃការបង្ហាញរូបភាព

សម្រាប់ Galaxy S8 និង S8+ គឺជាម៉ូដែលពីរដំបូងគេរបស់ក្រុមហ៊ុន Samsung ដែលមានបំពាក់នូវអេក្រង់ថ្មីប្រភេទ Infinity Displays។ មិនតែប៉ុណ្ណោះ ការរចនាថ្មីរបស់ក្រុមហ៊ុន Samsung ពិតជាអស្ចារ្យណាស់ ព្រោះអេក្រង់របស់ម៉ូដែលទាំងពីរនេះមានសភាពធំ និងខ្ពស់ស្អាត ខុសគ្នាពី Galaxy Note 8 ដែលអាចនឹងមានទំហំអេក្រង់រហូតដល់ទៅ 6.3អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព Quad HD។

  • កម្រឹតសមាមាត្រល្អជាងមុន

បើយើងនិយាយពីការបង្ហាញរូបភាព ទំហំគឺមិនមែនតែជាតំបន់មួយគត់ ដែលធ្វើឲ្យការបង្ហាញរូបភាពរបស់ Galaxy Note 8 មានសភាពចែងចាំងឡើយ ព្រោះម៉ូដែលនេះនឹងបំពាក់ដោយអេក្រង់លាតសន្ធឹងស្ទើរពេញតួខ្លួនតែម្ដង រឺអាចនិយាយបានថា ខ្លាំងជាងម៉ូដែល Galaxy S8 និង S8+ ទៅទៀតដែលមានផ្ទៃ 83%ជាអេក្រង់ទាំងអស់។

  • S Pen

S Pen គឺជារបស់ប្រចាំត្រកូល Note ហើយសម្រាប់ S Pen ថ្មីដែលនឹងបំពាក់លើម៉ូដែល Note 8 នេះនឹងនាំយកមកជាមួយនឹងការអភិវឌ្ឍមួយចំនួនផងដែរ។ តាមរយៈពាក្យចចាមអារាមមួយចំនួន បានលើកឡើងថា S Pen នេះនឹងទទួលបានការអភិវឌ្ឍលើមុខងារ hardware និង software ទៀតផង។ ដូចនេះ សម្រាប់ត្រកូល Note ជំនាន់ថ្មីនេះពិតជាមិនធម្មតាឡើយ។

  • RAM

សម្រាប់ RAM ក៏ជាផ្នែកមួយដ៏សំខាន់ទាក់ទងទៅនឹងការដំណើរការនៃស្មាតហ្វូនដែរ។ ដូចគ្នាទៅនឹងអ្វីដែលយើងបានឃើញជាមួយនឹង OnePlus 5 អញ្ចឹង នៅពេលដែលម៉ូដែលនេះត្រូវបានគេស្គាល់ថា ជាកំពូលស្មាតហ្វូនដំបូងដែលមានសមត្ថភាពអាចយកឈ្នះលើ iPhone បានទាក់ទងទៅនឹងការធ្វើតេស្តលើល្បឿន។ ប៉ុន្ដែ ទោះជាយ៉ាងណាទំហំម RAM នៃស្មាតហ្វូននេះ គឺមានសភាពធំមែនទែន។ យ៉ាងណាមិញ សម្រាប់ Galaxy Note 8 ក៏អាចនឹងមានទំហំ​ RAM ធំដែរ គឺរហូតដល់ទៅ 6GBឯណោះ។

  • តម្លៃ

បើយោងតាមការរៀបរាប់ខាងលើ Galaxy Note 8 គឺប្រាកដជាមានសតម្ថភាពខ្លាំងជាង Galaxy S8 និង S8+។ ប៉ុន្ដែ សម្រាប់តម្លៃវិញក៏មិនធម្មតាដែរ ព្រោះបើយោងតាមពាក្យចចាមអារាម Note 8 អាចនឹងមានតម្លៃរហូតដល់ទៅច្រើនជាង $1,000។

Fu

ខ្មែរណូត

ប្រភព៖ bgr

COMMENTS