មិនយូរទៀតទេ Google Pixel នឹងមានមុខងារ Always On ដូចគ្នាទៅនឹងត្រកូល Galaxy របស់ក្រុមហ៊ុន Samsung ដែរ

ការសន្សំថាមពលថ្ម មិនមែនជាគុណសម្បត្តិតែមួយនោះទេសម្រាប់អេក្រង់ប្រភេទ OLED ចំពោះប្រភេទអេក្រង់ AMOLED ក៏មិនធម្មតាដែរ។ ដោយឡែក យើងសង្កេតឃើញថា បច្ចេកវិទ្យានាសម័យនេះបានផ្ដល់នូវប្រសិទ្ធជាច្រើនចំពោះអេក្រង់ប្រភេទ AMOLED ទាក់ទងទៅនឹងថាមពលថ្ម។ ហើយមួយក្នុងចំណោមនោះ គឺសមត្ថភាពក្នុងការប្រើប្រាស់អេក្រង់នេះពេញផ្ទៃស្មាតហ្វូនតែម្ដង រឺអាចនិយាយបានថាមានពន្លឺរហូត ប៉ុន្ដែសម្រាប់ការបង្ហាញរូបភាពគឺប្រើថាមពលតិចបំផុត។ នេះហើយដែលគេដាក់ឈ្មោះឲ្យថា Always On ហើយមិនយូរទៀតទេ បច្ចេកវិទ្យានេះ នឹងត្រូវបានបំពាក់លើកំពូលស្មាតហ្វូន Google Pixel ដែរ។

ជាការពិតណាស់ មុខងារ Always On គឺមិនមែនជាអ្វីដែលថ្មីនោះទេ ដោយយើងធ្លាប់សង្កេតឃើញវាជាលើកដំបូងនៅលើម៉ូដែល Moto X។ ទោះជាយ៉ាងណា មុខងារនេះពិតជាទទួលបានការពេញនិយម និងស្រលាញ់ចូលចិត្តច្រើនពីសំណាកអ្នកប្រើប្រាស់ ជាពិសេសគឺបន្ទាប់ពីវាត្រូវបានបំពាក់លើស្មាតហ្វូនកំពូលៗរបស់ក្រុមហ៊ុន Samsung តែម្ដង។ លើសពីនេះទៅទៀត អេក្រង់ប្រភេទ AMOLED ក៏ទទួលបានការពេញនិយមខ្លាំងដែរ ដូចនេះទើបធ្វើឲ្យក្រុមហ៊ុន Google មានបំណងប្រើប្រាស់នូវអេក្រង់នេះសម្រាប់ស្មាតហ្វូនជំនាន់ក្រោយៗខ្លួន។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងការប្រើប្រាស់អេក្រង់ប្រភេទ AMOLED របស់ក្រុមហ៊ុន Google នេះ យើងនៅមិនទាន់ទទួលបានការបញ្ជាក់ណាមួយពីសំណាកក្រុមហ៊ុនឡើយ។ ប៉ុន្ដែសម្រាប់មុខងារ Always On គឺច្បាស់ណាស់ថានឹងមានលើម៉ូដែល Pixel ជំនាន់ក្រោយ។ មិនតែប៉ុណ្ណោះ​ Android O ក៏នឹងត្រូវបានដំណើរការលើម៉ូដែលនេះដែរ។

Fu

ខ្មែរណូត

ប្រភព៖​ slashgear

COMMENTS