ជិះឡានបណ្តើរ ញ៉ាំអីបណ្តើរ ឬ Make up បណ្តើរអាចមានទោសនៅថៃ?

ថៃ៖ កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសថៃ បានបែកឆ្លាយពាក្យចចាមរាមថា សកម្មភាពញ៉ាំអាហារ និងលាបក្រែមម្សៅ ពេលកំពុងបើកបរ ជាសកម្មភាពខុសនឹងច្បាប់ ដែលត្រូវធ្វើការផាកពិន័យជាប្រាក់ ២,០០០ បាត និងអាចជាប់គុកមួយខែទៀតផង។ ក្រោយបែកធ្លាយដំណឹងនេះតាមបណ្តាញសង្គម មានប្រជាជនថៃជាច្រើន បានសម្តែងការមិនពេញជាខ្លាំងជាមួយនឹងច្បាប់នេះ ដោយសារតែវាមានលក្ខណៈតឹងរឹងខ្លាំងពេក។

ក្រោយទទួងរងការរិះគន់យ៉ាងខ្លាំង លោក Jirapat Bhumijit ស្នងការរងប៉ូលិសបានចេញមុខមកបញ្ជាក់ក្នុងសន្និសិទ្ធសារព័ត៌មានថា រឿងនេះមិនមែនជារឿងពិតនោះទេ។ សកម្មភាពញ៉ាំអាហារ និងលាបក្រែមម្សៅមិនមែនជាករណីព្រហ្មទណ្ឌ ដែលតម្រូវឲ្យអ្នកប្រព្រឹត្តិខុសទទួលទោសធ្ងន់ដូចដែរគេបាននិយាយនោះទេ។ យ៉ាងណាក្តីវាគ្រាន់តែជាសកម្មភាពខ្វះការប្រុងប្រយ័ត្ន ហើយសកម្មភាពអាចនឹងត្រូវពិន័យជាប្រាក់ចន្លោះពី ១១ទៅ៣០ដុល្លារប៉ុណ្ណោះ។ ការពិន័យនេះគ្រាន់តែជា ការព្រមាន ដើម្បីឲ្យអ្នកបើកបើរមានការប្រុងប្រយ័ត្នជាងមុនតែប៉ុណ្ណោះ៕

ភក្តី
ខ្មែរណូត
ប្រភព៖ coconuts

COMMENTS