អស្ចារ្យទៀតហើយ! ក្រុមហ៊ុន Nokia និង Zeiss បានចាប់ដៃគ្នាសារជាថ្មីម្ដងទៀត ដើម្បីបង្កើតកាមេរ៉ាស្មាតហ្វូន

បើយើងត្រឡប់ទៅកាន់អតីតកាល Nokia គឺក្រុមហ៊ុនមួយដែលមានកាមេរ៉ាបំពាក់លើស្មាតហ្វូនល្អដាច់គេ។ ហើយនេះគឺជាការថ្លែងអរគុណជាខ្លាំងទៅដល់ក្រុមហ៊ុន Zeiss ដែលជាដៃគូម៉ឺនឆ្នាំរបស់ក្រុមហ៊ុន Nokia ក្នុងការផលិតកញ្ចក់ lens កាមេរ៉ាស្មាតហ្វូន។ ដោយឡែក លោកអ្នកអាចនឹងនៅចាំពីសមត្ថភាព PureView កាមេរ៉ាដែលបំពាក់លើស្មាតហ្វូន Lumia 1020 ថាមានសមត្ថភាពប៉ុណ្ណា។ ទោះជាយ៉ាងណា ភាពជាដៃគូនៃក្រុមហ៊ុនទាំងពីរនេះ ត្រូវបានត្រឡប់មកវិញហើយ។

ទាក់ទងទៅនឹងក្រុមហ៊ុន HMD Global ដែលគេស្គាល់ថា ជាម្ចាស់នៃប្រេន Nokia បានប្រកាសនាពេលថ្មីៗនេះថា នឹងចាប់ដៃគូសារជាថ្មីជាមួយនឹងក្រុមហ៊ុន Zeiss។ ដោយឡែក សម្រាប់រយៈពេលដែលក្រុមហ៊ុនទាំងពីរនេះចាប់ដៃគ្នានេះ យើងពុំទាន់ដឹងនៅឡើយទេ។ ប៉ុន្ដែ យើងអាចសង្កេតឃើញទៅថ្ងៃអនាគតថា កាមេរ៉ាដែលបំពាក់ដោយកញ្ចក់ lens របស់ក្រុមហ៊ុន Zeiss នឹងលេចមុខលើស្មាតហ្វូន Nokia ក្នុងពេលឆាប់ៗនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Zeiss បាននាំយកមកជាមួយនូវបច្ចេកវិទ្យារបស់ពួកគេមកវិញ ទាំងប្រព័ន្ធដំណើរការ sensor និងរបៀបនៃការផលិត សម្រាប់ភាពជាដៃគូនេះ។

ប្រសិនបើអ្នកជាអតិថិជនរបស់ស្មាតហ្វូន Nokia ម៉ូដែល Lumia កាលពីអតីតកាល នេះអាចជាដំណឹងដ៏ល្អមួយសម្រាប់អ្នក។ គួរបញ្ជាក់ផងដែរថា កាលពីសម័យមុន យើងមិនអាចទទួលបានការប្រើប្រាស់នូវស្មាតហ្វូន Nokia ណាមួយដែលដំណើរការដោយប្រព័ន្ធ Android នោះទេ ប៉ុន្ដែសម្រាប់ពេលនេះគឺខុសគ្នា។ យ៉ាងណាមិញ បើទោះជាយើងមិនទាន់ដឹងពីកាលបរិច្ឆេតច្បាស់នៃការប្រកាសចេញលក់ស្មាតហ្វូន Nokia ដែលបំពាក់ដោយកញ្ចក់ lens កាមេរ៉ាប្រភេទ Zeiss នេះពិត តែយើងសង្ឃឹមថា នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

Fu

ខ្មែរណូត

ប្រភព៖ phandroid

COMMENTS