ក្មេងស្រីម្នាក់ហូរឈាមតាមភ្នែក មាត់ និងត្រចៀករាល់ថ្ងៃ មិនដឹងកើតអី

តណ្ឌា៖ ក្មេងប្រុសម្នាក់មានជំងឺចម្លែកដោយឈាមហូរតាមមាត់ ត្រចៀក និងភ្នែករាល់ថ្ងៃ។ ក្មេងស្រីរងគ្រោះមានឈ្មោះ Ahana Afzal អាយុ៣ឆ្នាំ បានចាប់ផ្ដើមមានជំងឺចម្លែកនេះតាំងពីពីរឆ្នាំមុនមកម្លេះ បន្ទាប់ពីនាងមានជំងឺរលាកសួតនិងក្ដៅខ្លួនខ្លាំង។ ជំងឺចម្លែកនេះធ្វើអោយក្មេងស្រីខាងលើមានជំងឺឈឺក្បាលយ៉ាងខ្លាំង។ ជំងឺរបស់នាងកាន់តែវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ពេលនេះអាណាព្យាបាលរបស់ក្មេងស្រីខាងលើមានការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះជំងឺរបស់ក្មេងស្រីខាងលើដោយសារតែពួកគេបានចំណាយប្រាក់ជាច្រើនទៅលើការព្យាបាលរបស់កូនពួកគេ ធ្វើអោយពួកគេពេលនេះអស់លទ្ធផលព្យាបាលជំងឺរបស់កូនពួកគេទៀតហើយ។​ ឪពុករបស់ក្មេងស្រីរងគ្រោះមានឈ្មោះ Mohammed Afzal អាយុ៣៣ឆ្នាំ និងម្ដាយរបស់ក្មេងស្រីរងគ្រោះមានឈ្មោះ Nazima Begum អាយុ២៨ឆ្នាំ។ គ្រូពេទ្យជឿថានាងមានជំងឺដ៏កម្រនឹងជួបប្រទះមួយទើបធ្វើអោយនាងពេលបែកញើសម្ដងៗចេញឈាម។

ស្រ្ដីជាម្ដាយបាននិយាយទាំងទឹកភ្នែកថា៖ កូនរបស់គាត់តែងតែសួរគាត់ថា ហេតុអ្វីបានជានាងនៅតែបន្ដហូរឈាមបែបនេះរហូតអញ្ចឹង?​​ ហើយម្ដាយរបស់នាងមិនដឹងឆ្លើយសំណួរកូនរបស់គាត់ថាយ៉ាងដូចម្ដេចទេ​ គាត់មានតែឆ្លើយថាតិចទៀតកូនជាសះស្បើយហើយ។

បុត្រ

ខ្មែរណូត

ប្រភព៖​ Asiantown

COMMENTS