ចាប់ពីឆ្នាំ2018 ទៅក្រុមហ៊ុន Apple នឹងផលិត iPhone ដែលបំពាក់ដោយអេក្រង់ប្រភេទ OLED តែប៉ុណ្ណោះ

ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនបានព្យាយាមគិត និងតាមដាននូវរាល់អ្វីដែលក្រុមហ៊ុន Apple ប្រុងនឹងធ្វើសម្រាប់ឆ្នាំ2017 នេះ។ ប៉ុន្ដែមានមនុស្សច្រើនទៀតដែលបានសម្លឹងមើលរហូតដល់ឆ្នាំ2018 ទៅហើយ ពោលគឺជាឆ្នាំដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពអស្ចារ្យជាងនេះទៀត។ ដោយឡែក បើកយោងតាមពាក្យចចាមអារាមបានលើកឡើងថា ផលិតផល iPhone នាឆ្នាំ2018 និងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ OLED ទាំងអស់តែម្ដង។

គួរបញ្ជាក់ផងដែរថា បើទោះជាក្រុមហ៊ុន Apple ផ្លាស់ប្ដូរបែបនេះមែនពិត ប៉ុន្ដែ iPhone ប្រភេទថ្មីក៏នឹងត្រូវបានលេចមុខដែរ។ ពាក្យចចាមអារាមបានលើកឡើងថា iPhone ជំនាន់ក្រោយៗនឹងមានអេក្រង់ទំហំ 5.28អ៊ីញ និង 6.46អ៊ីញ ប្រភេទ OLED។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្នុងឆ្នាំ2017 នេះក្រុមហ៊ុន Apple នឹងប្រកាសចេញលក់ម៉ូដែល iPhone 7s និង 7s Plus ខ្លួន ដែលជាធម្មតាក្រុមហ៊ុនតែធ្វើបែបនេះ ប៉ុន្ដែសម្រាប់ iPhone 8 វិញគឺនឹងមានអ្វីដែលអស្ចារ្យ ព្រោះវាគឺជាគម្រប់ខួប 10ឆ្នាំនៃផលិតផល iPhone។

ទាក់ទងទៅនឹងអេក្រង់ប្រភេទ OLED នេះ អាចនិយាយបានថា វាពិបាកក្នុងការបំពាក់ ហើយក្រុមហ៊ុន Apple ក៏ពុំមានអេក្រង់ប្រភេទនេះគ្រប់គ្រាន់ដើម្បីប្រើប្រាស់នៅឡើយដែរ។ ដូចនេះ ពួកគេត្រូវរងចាំការសម្រុះសម្រួលជាមួយក្រុមហ៊ុន Samsung សិន ពោលគឺរងចាំរហូតដល់ពេលដែលអេក្រង់នេះមានគ្រប់គ្រាន់ដើម្បីបំពាក់លើ iPhone ជំនាន់ក្រោយ។

Fu

ខ្មែរណូត

ប្រភព៖​ gsmarena

COMMENTS