កក្រើក ៣ នារាត្រី ០៨មីនា នៅឆ្នេរអូឈើទាលក្នុងព្រឹត្តការណ៍តន្រ្តីទេសចរណ៍ ហ្សូរ៉ាស់

ភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ ដែលកំពុងទទួលការគាំទ្រយ៉ាងខ្លាំងទូទាំងប្រទេសកម្ពុជា បានរៀបចំការប្រគំតន្រ្តីទេសចរណ៍ដ៏គគ្រឹកគគ្រេងមួយលើឆ្នេរអូឈើទាលនៃក្រុងព្រះសីហនុកាលពីថ្ងៃទី ៨ មីនា ២០១៨ ។
តន្ត្រីទេសចរណ៍ ហ្សូរ៉ាស់ ដ៏អស្ចារ្យនេះមានការចូលរូមពីសំណាក់តារាចម្រៀងដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជាដែលរួមមានដូចជា លោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា និងកំពូលតារាចម្រៀងជាច្រើនរូបទៀត ដែលមកបង្ហើរសំនៀងដ៏ពីរោះនៅមុខទស្សនិកជនរាប់ម៉ឺននាក់។

ក្នុងកម្មវិធីនេះ ភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ ក៏បានផ្តល់សំណាងដល់អតិថិជនដែលឈ្នះរង្វាន់ក្រោមគំរបដប និងក្រវិលកំប៉ុង ក៏ដូចជាការចាប់ឆ្នោតនៅក្នុងកម្មវីធីប្រគំតន្រ្តី ដែលអ្នកឈ្នះរង្វាន់ ម៉ូតូហុងដា ស៊េរី ២០១៨ ពីរគ្រឿង បានទៅលើ អតិថិជន សុខ ពិសិដ្ឋ និង ឌឹម ណារី ដែលឈ្នះរង្វាន់ក្រោមក្រវិលកំប៉ុង និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតត្រូវបានឈ្នះនិងចែកក្នុងកម្មវិធីប្រគំតន្ត្រីទេសចរណ៍ហ្សូរ៉ាស់។ មិនត្រឹមតែអតិថិជននោះទេ សម្រាប់ដេប៉ូចែកចាយក៏បានឈ្នះម៉ូតូកង់បី​ជាច្រើនគ្រឿង ផងដែរ។

ម្ចាស់ដេប៉ូ ថៃ​ថោង ចែកចាយផលិតផលហ្សូរ៉ាស់នៅវាលរ៉េញ ដែលបានឈ្នះម៉ូតូកង់បី បានបង្ហាញចំណាប់អារម្មណ៍ថា៖ ”ពិតជាសប្បាយរីករាយដែលបានឈ្នះរង្វាន់ ហើយខ្ញុំជឿជាក់ថា រង្វាន់នេះនឹងជួយសម្រូលដល់អាជីវកម្មរបស់ខ្ញុំឲ្យកាន់តែប្រសើរឡើង”។
ហ្សូរ៉ាស់កំពុងក្លាយជាម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំងដែលទទួលបានការគាំទ្រជឿជាក់ទៅលើគុណភាព និងមានប្រជាប្រិយភាព ពីសំណាក់ប្រជាជនកម្ពុជា ហើយ ហ្សូរ៉ាស់ ចម្រេញ់ចេញពី ខ្ជាយខ្មៅ, ទឹកឃ្មុំ និង មានវីតាមីន B12 ដែល ជួយបង្កើនថាមពល បំបាត់ចុករោយសាច់ដុំ បន្សាបជាតិស្រវឹង បង្កើនអរម៉ូន សម្រួលសាច់ដុំ ជួយដល់ប្រព័ន្ធធាតុស៊ាំ ជំនួយការចងចាំ ទប់ស្តាត់ភាពចាស់ជាងវ័យ និងធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លាក្នុងការសម្រេចគោលដៅរបស់អ្នក។

ការប្រគំតន្ត្រីទេសចរណ៍ ហ្សូរ៉ាស់ ដ៏ឱទ្បារឹកនេះបានបង្កើតបរិយាកាសដ៏សប្បាយរីករាយជូនដល់ទស្សនិកជនដែលបានចូលរួមទាំងអស់ជាមួយនឹងការប្រគំតន្ត្រី ការរាំរែក និងការកម្សាន្តសប្បាយជាច្រើនទៀត។ តន្រ្តីទេសចរណ៍ហ្សូរ៉ាស់នឹងធ្វើឡើង ម្តងទៀតនៅខេត្តបាត់ដំបង នៅថ្ងៃទី ១៦ មីនា ខាងមុខនេះ។ ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នា!!