អតីតក្រុមលេខ 3 ប្រចាំពានរង្វាន់ Ganzberg Cup រដូវកាលទី 2 ក្រុម បងឆើត មិនសូវរំពឹងខ្ពស់ទេក្នុងការយកឈ្នះក្រុមឡើងជើង Down Town Sport Plus

មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ បងឆើត ដែលត្រូវប៉ះជាមួយនឹងក្រុម Down Town Sport Plus នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 ក្នុងថ្ងៃអាទិត្យនេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម បងឆើត នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះគូរប្រកួតរបស់គាត់ក្រុម Down Town Sport Plus គាត់បានប្រាប់មកកាន់ក្រុមការងារយើងថាក្រុមមួយនេះគឺជាក្រុមខ្លាំង ព្រោះក្រុម Down Town Sport Plus មានកីឡាករជាយុវជននិងកីឡាករមានបទពិសោធន៍ជាច្រើនចូលរួមលេងអោយក្រុមមួយនេះ។

អ្នកតំណាងក្រុម បងឆើត បានប៍ន្ដទៀតថា៖ ក្រុមរបស់គាត់មិនដែលមានបទពិសោធន៍លេងជាមួយនឹងក្រុម Down Town Sport Plus ក្នុងការប្រកួតពានរង្វានផ្សេងៗទេ ប៉ុន្ដែគាត់ធ្លាប់ទៅលេងនៅក្នុងតារាង Down Town ធ្លាប់ប៉ះគ្នាម្ដងពីរដងដែរ។ កីឡាកររបស់ក្រុម បងឆើត ភាគច្រើនសុទ្ធតែជាយុវជននិងអ្នកធ្វើការ ប៉ុន្ដែនៅក្នុងក្រុម បងឆើត នេះក៏មានកីឡាករអាជីពដែរ ដោយម្នាក់មកពីក្លឹប អគ្គស្នងការនគរបាលជាតិ និងម្នាក់ទៀតមកពីប្រទេសជប៉ុន។

ចំពោះការប្រកួតដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer នេះគាត់យល់ថាល្អ ព្រោះការប្រកួតនេះមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ដែលធ្វើអោយទស្សនិកជនស្គាល់ក្រុមនិងកីឡាករបានច្រើន ហើយគាត់ចង់អោយក្រុមហ៊ុន Ganzberg Beer បង្កើតការប្រកួតពានរង្វាន់ធំៗបែបនេះរៀងរាល់ឆ្នាំ។

ក្ដីសង្ឃឹមក្នុងការយកឈ្នះក្រុម Down Town Sport Plus នៅក្នុងសប្ដាហ៍នេះគឺក្រុមរបស់គាត់មិនសូវរំពឹងច្រើនឡើយ ដោយសារតែក្រុមរបស់គាត់ខ្លាំងហើយហ្វឹកហាត់រាល់ថ្ងៃ ចំណែកឯក្រុមរបស់គាត់ពុំសូវបានហ្វឹកហាត់ជុំគ្នាដោយសារតែរវល់រៀងៗខ្លួន។

បុត្រ