Update៖​ ក្រុមហ៊ុន Samsung បញ្ជាក់ជាផ្លូវការថា Galaxy S8 Mini គឺមិនមានទេ

កាលពីប៉ុន្មានថ្ងៃមុន យើងបានសង្កេតឃើញមានពាក្យចចាមអារាមលើកឡើងថា ក្រុមហ៊ុន Samsung មានបំណងចង់បង្កើតស្មាតហ្វូនមួយម៉ូដែលទៀត ដែលមានឈ្មោះថា Galaxy S8 Mini ជាមួយនឹងទំហំតូចជាង Galaxy S8 បន្ដិច។ ប៉ុន្ដែពាក្យចចាមអារាមទាំងនោះ គឺមិនមែនជាការពិតឡើយ ព្រោះក្រុមហ៊ុនបានបញ្ជាក់ថា គ្មានម៉ូដែល S8 Mini ណាត្រូវបានផលិតឡើយ។

គួរបញ្ជាក់ផងដែរថា S8 Mini ត្រូវបានគេលើកឡើងថានឹងមានអេក្រង់ទំហំ 5.3អ៊ីញ និងបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 821 មានទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 32GB។ យ៉ាងណាមិញ ពត៌មានទាំងនោះគឺមិនមែនជាការពិតឡើយ។ លើសពីនេះទៅទៀត បើយោងតាមម្ចាស់គណនី Twitter ម្នាក់បានបញ្ជាក់ថា Galaxy S8 Mini គឺមិនមានឡើយ។ ដូចនេះសូមអតិថិជនរបស់ក្រុមហ៊ុន Samsung កុំរងចាំទៀតអី។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS