Galaxy Note Fan Edition ជាមួយនឹង Galaxy Note 7 ខុសគ្នាត្រង់ណាខ្លះ?

ក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់ថាពួកគេនឹងជួសជុល ហើយប្រកាសចេញលក់សារជាថ្មីម្ដងទៀតនូវកំពូលស្មាតហ្វូន Galaxy Note 7។ ជាការពិតណាស់ មិនតិចជាងលានគ្រឿងឡើយនៃ Note 7 ដែលត្រូវបានក្លាយជាសម្រាមក្រោយពេលក្រុមហ៊ុនសម្រេចបញ្ឈប់ការផលិតដោយសារមានបញ្ហាជាមួយថាមពលថ្ម។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមហ៊ុន Samsung ក៏បាននាំយកមកវិញនូវម៉ូដែលនេះដដែលសម្រាប់អតិថិជន។

គួរបញ្ជាក់ផងដែរថា ការប្រកាសចេញលក់សារជាថ្មីនូវម៉ូដែល Note 7 ដែលជួសជុលរួចហើយនេះគឺជាផ្លូវមួយសម្រាប់ក្រុមហ៊ុន Samsung ក្នុងការស្ដារកេរ្ត៍ឈ្មោះឡើងវិញ។ មួយវិញទៀត វាក៏អាចជួយសម្រួលដល់ការខាតបង់មួយផ្នែកដែរ។ ទាក់ទងទៅនឹង Galaxy Note Fan Edition គឺត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងសប្ដាហ៍នេះហើយជាមួយនឹងតម្លៃត្រឹមតែ $610ប៉ុណ្ណោះ។ យ៉ាងណាមិញ រវាង Galaxy Note 7 និង Galaxy Note Fan Edition គឺមានចំណុចខុសគ្នាមួយចំនួនដូចជា៖

  • ថាមពលថ្ម

នេះហើយគឺជាមូលហេតុចំបងដែលធ្វើឲ្យ Galaxy Note 7 មានបញ្ហា។ ដូចនេះ សម្រាប់ការផ្លាស់ប្ដូរដំបូងគឺត្រូវផ្ដោតសំខាន់ទៅលើថាមពលថ្មនេះឯង។ សម្រាប់ Note 7 គឺមានថាមពលថ្មទំហំ 3,500mAh ចំណែកឯ Note Fan Edition វិញគឺមានទំហំត្រឹមតែ 3,200mAhប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ថាមពលថ្មដែលបំពាក់លើ Note 7 FE នេះគឺអាចធានាបានថា សុវត្ថិភាព 100% ព្រោះក្រុមហ៊ុនបានសម្រេចបើកការធ្វើតេស្តសាកល្បង 8ចំណុចមុនពេលបំពាក់លើស្មាតហ្វូន ដើម្បីធានាថា បញ្ហានឹងមិនកើតមានឡើងម្ដងទៀតទេ។

  • ប្រព័ន្ធដំណើរការ

សម្រាប់ Galaxy Note 7 គឺបំពាក់ដោយបន្ទះឈីបប្រភេទ Qualcomm Snapdragon 820 ដែមានសមត្ថភាពខ្ពស់ និងដំណើរការបានល្អផងដែរ។ ប៉ុន្ដែសម្រាប់ Galaxy Note 7 FE វិញគឺបំពាក់ដោយបន្ទះឈីបប្រភេទ Qualcomm Snapdragon 821 ដែលមានសមត្ថភាពខ្លាំងជាងមុនទៀត ពោលគឺល្អជាងមុន 10%។ ដោយឡែក ទាំងបន្ទះឈីប Snapdragon 820 និង 821 គឺមានប្រព័ន្ធក្រាហ្វីក Adreno 540 ដូចគ្នា។

  • រូបរាង

ទាក់ទងទៅនឹងរូបរាងនៃម៉ូដែលថ្មីនេះ គឺពុំត្រូវបានផ្លាស់ប្ដូរអ្វីពីម៉ូដែលចាស់ឡើយ ពោលគឺដូចគ្នាទាំងស្រុងតែម្ដង។ ក៏ប៉ុន្ដែ សម្រាប់ Note FE គឺជាស្មាតហ្វូនដំបូងបង្អស់បន្ទាប់ពី Galaxy S8 និង S8+ ដែលគ្មាន Logo នាផ្នែកខាងលើឡើយ។ លើសពីនេះទៅទៀត ឈ្មោះម៉ូដែល Galaxy Note FE នឹងត្រូវបានភ្ជាប់នៅផ្នែកខាងក្រោយ ដែលតំណាងឲ្យ Galaxy Note 7 ដែលជួសជុលរួច។

  • User Interface

ចំពោះ Galaxy Note FE គឺដំណើរការដោយប្រព័ន្ធ Android Nougat ក៏ប៉ុន្ដែសម្រាប់ User Interface វិញគឺអាចនឹងមិនដូចទៅនឹងម៉ូដែលចាស់ Note 7 ឡើយ ព្រោះក្រុមហ៊ុនបានបញ្ចូលនូវផ្ទៃបង្ហាញរូបភាពជំនាន់ចុងក្រោយ ដែលដូចគ្នាទៅនឹងកំពូលស្មាតហ្វូន Galaxy S8 និង S8+ ដែរ។

  • Bixby

សម្រាប់ Galaxy Note FE គឺបានបំពាក់នូវមុខងារ Bixby ដូចគ្នាទៅនឹង Galaxy S8 ដែរ ប៉ុន្ដែពុំមានប៊ូតុងទេ។ យ៉ាងណាមិញ សម្រាប់មុខងារនេះអាចនិយាយបានថា អតិថិជនដូចជាមិនត្រូវការខ្លាំងណាស់ណាទេ។ ទោះជាយ៉ាងណា សម្រាប់ Bixby ក្រុមហ៊ុន Samsung ពុំបាននាំយកនូវអ្វីទាំងឡាយដែល Bixby អាចធ្វើបានមកបំពាក់លើ Note FE នេះឡើយ ពោលគឺអាចប្រើប្រាស់បានត្រឹមតែ Bixby Home និង Reminders ប៉ុណ្ណោះ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS