ក្រុមហ៊ុន ជីបម៉ុង អិុនស៊ី ស៊ីមេន ខបភើរេសិន សម្ពោធស៊ីម៉ងត៍អូដ្ឋថ្មី ជាមួយ បេសកកម្ម “សាងសង់ដោយមោទនភាពទាំងអស់គ្នា”

ភ្នំពេញ,ថ្ងៃទី 5 កក្កដា 2017៖ ក្រុមហ៊ុន​ ជីបម៉ុង អិុនស៊ី ស៊ីមេន ខបភើរេសិន កំពុងបោះជំហានដ៏ធំមួយដើម្បីក្លាយជាអ្នកដើរតួនាទីធំបំផុត ក្នុងវិស័យឧស្សាហកម្មស៊ីម៉ងត៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។  ព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួល ស្គាល់ថាជាប្រទេសដែលមានការអភិវឌ្ឍន៍លឿនបំផុតមួយក្នុងតំបន់អាស៊ាន តាមរយៈការកើនឡើង យ៉ាងឆាប់រហ័សនូវសំណង់អគារដ៏ធំស្កឹមស្កៃនៅតាមបណ្តាទីក្រុងធំៗ។ កត្តានេះគឺតម្រូវឲ្យមានការត្រៀម ទុកជាមុនជានិច្ចនូវការផ្គត់ផ្គង់សម្ភារៈគ្រឿងសំណង់ ដែលមានគុណភាពខ្ពស់ ដូចជា ស៊ីម៉ងត៍ជាដើម។ ដូច្នេះហើយបានជាថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន បានធ្វើការកែលម្អនូវលក្ខណៈពិសេសរបស់ស៊ីម៉ងត៍អូដ្ឋ ក្នុងគោលបំណងចង់បង្ហាញនូវភាពរឹងមាំ ដើម្បីជាទំនុកចិត្ត សម្រាប់តម្រូវការប្រើប្រាស់ និងការចង់បាន របស់អតិថិជន និងអ្នកប្រើប្រាស់។

ជាមួយនឹងប្រវត្តិនៃការរីកចម្រើន និងការអភិវឌ្ឍន៍ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ប្រជាជនកម្ពុជាទូទៅក៏មានការ ចាប់អារម្មណ៍កាន់តែខ្លាំងទៅលើការកសាងសំណង់សម្រាប់ខ្លួនឯងផ្ទាល់ ឲ្យមានភាពយូរអង្វែង។ ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ជួយឲ្យម្ចាស់ផ្ទះ ក៏ដូចជាអ្នកសាងសង់នានា អាចកសាងសំណង់ប្រកប ដោយទំនុកចិត្ត សុវត្ថិភាព និងភាពជឿជាក់លើផលិតផលដែលត្រូវបានកែលម្អ និងផលិតឡើងប្រកប ដោយភាពរឹងមាំ និងគុណភាពលំដាប់កំពូល។ ស៊ីម៉ងត៍អូដ្ឋដែលផ្តល់មោទនភាពដល់ប្រជាជនកម្ពុជា គ្រប់គ្នាតាមរយៈសំណង់តូចធំដែលពួកគេសាងសង់ ប្រកបដោយគុណភាពខ្ពស់ និងគួរឲ្យទុកចិត្តនោះ នឹងត្រូវផលិតឡើងក្នុងពេលឆាប់ៗនេះនៅកម្ពុជាតែម្តង។

ការវិនិយោគដ៏ធំរួមមួយនេះបានចាប់ផ្តើមឡើងនៅចុងឆ្នាំ 2015 ដោយ​ ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានច្របាច់បញ្ចូលគ្នារវាងទីផ្សារក្នុងស្រុក និងការចែកចាយទីផ្សាររបស់ក្រុមហ៊ុន​ ជីបម៉ុងគ្រុបកម្ពុជា ជាមួយនឹងក្រុមហ៊ុន​ ស៊ីម៉ងត៍ស្យាម របស់ថៃដែលជាអ្នកជំនាញ ខាងវិស័យសាងសង់ ជាច្រើនទសវត្សរ៍មកហើយ។ ការវិនិយោគរួមនេះ ផ្តល់ជំហរដ៏រឹងមាំបំផុតក្នុងការកំណត់នូវតម្រូវការ និងការចង់បានរបស់អតិថិជនដៃគូ ដែលជា​ជាងសំណង់ និងអ្នកសាងសង់ផ្ទះគ្រប់រូបនៅក្នុងទីផ្សារកម្ពុជា ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ។

ក្រុមហ៊ុន​ ជីបម៉ុង អិុនស៊ី ស៊ីមេន ខបភើរេសិន កំពុងតែរៀបចំបើកដំណើរការរោងចក្រស៊ីម៉ងត៍ថ្មី ដ៏ទំនើបបំផុត ដែលមានទីតាំងស្ថិតនៅក្នុងស្រុកទូកមាស ខេត្តកំពត ជាមួយនឹងការចំណាយទុនទឹកប្រាក់ ចំនួន 262លានដុល្លាអាមេរិក​​ ដែលនឹងចាប់ផ្តើមដំណើរការពីចុងឆ្នាំ 2017 នេះតទៅ។ អតិថិជននឹង ត្រូវទទួលបាននូវស៊ីម៉ងត៍ដែលផលិតឡើងពីវត្ថុធាតុដើម គុណភាពកម្រិតខ្ពស់បំផុត ជាមួយ នឹងការបំពាក់ប្រព័ន្ធគ្រប់គ្រងគុណភាពតាមបច្ចេកវិទ្យាចុងក្រោយបង្អស់។

បរិក្ខារសាងសង់រោងចក្រស៊ីម៉ងត៍អូដ្ឋ នឹងក្លាយជាខ្សែសង្វាក់ផលិតកម្មតែមួយ និងធំជាងគេនៅកម្ពុជា ព្រមទាំងចូលរួមកាត់បន្ថយការពឹងផ្អែកទៅលើផលិតផលស៊ីម៉ងត៍នាំចូលមកកម្ពុជា។

បន្ទាប់ពីការរៀបចំកែលម្អផ្នែកដឹកជញ្ជូន ផ្នែកចែកចាយ និងប្រព័ន្ធពាណិជ្ជកម្មថ្ងៃនេះ ក្រុមហ៊ុន មានមោទនភាព សូមបង្ហាញនូវរូបរាង និងលក្ខណៈសម្បត្តិនៃស្លាកយីហោស៊ីម៉ងត៍អូដ្ឋថ្មី។

លោក ឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានមាន ប្រសាសន៍ថា៖ «ខ្ញុំសូមធានាថា ស៊ីម៉ងត៍អូដ្ឋ នឹងនៅតែជាស្លាកយីហោក្នុងស្រុកដ៏ល្អជាងគេ ហើយជា ស៊ីម៉ងត៍ដ៏រឹងមាំបំផុតមួយក្នុងស្រុក ដែលជាទីមោទនភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ស្លាកយីហោដែល បង្ហាញពីភាពរឹងមាំ និងគុណភាព។ ស្លាកយីហោដែលអាចជឿទុកចិត្តបាន។»

ក្រុមហ៊ុន​ ជីបម៉ុង អិុនស៊ី ស៊ីមេន ខបភើរេសិន ក៏មានការតាំងចិត្តយ៉ាងមុតមាំទៅលើការអភិវឌ្ឍគុណភាព និងសមត្ថភាពធនធានមនុស្ស ដែលជាមូលដ្ឋានសំខាន់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍ។ ក្រុមហ៊ុនកំពុងតែ ប្រឹងប្រែងគ្រប់មធ្យោបាយដើម្បីជួយដល់និយោជិត អតិថិជន ដៃគូពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ផលិតផល គ្រប់គ្នាក្នុងការរួមចំណែកការអភិវឌ្ឍ ភាពរីកចម្រើន និងជោគជ័យរបស់ប្រទេសកម្ពុជាដែលជា មោទនភាពជាតិ។

លោក Aidan Lynam នាយកប្រតិបត្តិ នៃ ក្រុមហ៊ុន​ ជីបម៉ុង អិុនស៊ី ស៊ីមេន ខបភើរេសិន បានអះអាងទៅកាន់ អ្នកចែកចាយ និងដៃគូពាណិជ្ជកម្មទាំងអស់ថា៖ «អ្នកទាំងអស់គ្នាសុទ្ធតែចង់បាននូវផលិតផលដែល អតិថិជនប្រើប្រាស់ដោយសុវត្ថិភាព និងជឿទុកចិត្តថា ពួកគេបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការ ជ្រើសរើសស៊ីម៉ងត៍របស់យើងខ្ញុំ»។

ក្រុមហ៊ុន​ ជីបម៉ុង អិុនស៊ី ស៊ីមេន ខបភើរេសិន កំពុងតែអភិវឌ្ឍឲ្យកាន់តែមានភាពជិតស្និទ្ធជាងមុនជាមួយ ដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ខ្លួន ហើយការសម្ពោធនូវស្លាកយីហោ ស៊ីម៉ងត៍អូដ្ឋថ្មី​នេះ ​គឺជាជំហ៊ាន ដំបូងដើម្បីសម្រេចគោលដៅមួយនេះ។

លក្ខណៈសម្បតិ្តដែលពោរពេញដោយមហិច្ចតារបស់ ក្រុមហ៊ុន​ ជីបម៉ុង អិុនស៊ី ស៊ីមេន ខបភើរេសិន គឺដោយសារតែអំណោយផលនៃស្ថានភាពប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងរីកចម្រើនទៅមុខ គួរជាទីមោទនៈ និងជាសេចក្តីសង្ឃឹមដ៏ធំមួយសម្រាប់ពេលអនាគត។

ជាមួយនឹងពាក្យស្លោកថា «សាងសង់ដោយមោទនភាពទាំងអស់គ្នា» គឺជាអ្វីដែលក្រុមហ៊ុនជឿជាក់ថា នឹងដឹកនាំទៅរកភាពជោគជ័យ ជាមួយក្រុមហ៊ុនដៃគូពាណិជ្ជកម្ម និងអតិថិជនសម្រាប់រយៈពេល ដ៏យូរអង្វែងទៅមុខទៀត»។

COMMENTS