រោងការក្លាយជារោងបុណ្យ! ចង់អោយអនាគតប្ដីភ្ញាក់ផ្អើល ជិះឧទ្ធម្ភាគចក្រ​ទៅកន្លែងរៀបអាពាហ៍ពិពាហ៍ ចុងក្រោយជួបឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ (មានវីដេអូ)

ប្រេស៊ីល៖ វីដេអូដ៏រន្ធត់ដែលកូនក្រមុំត្រូវសម្លាប់មួយរំពេចដោយសារតែគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ពេកូនក្រមុំជិះឧទ្ធម្ភាគចក្រទៅកន្លែងរៀបអាពាហ៍ពិពាហ៍ដើម្បីធ្វើអោយកូនកម្លោះភ្ញាក់ផ្អើល។ ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកើតឡើងនៅក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។ មុនពេលកើតហេតុ ស្រ្ដីដែលជាកូនក្រមុំចង់ធ្វើអោយកូនកម្លោះភ្ញាក់ផ្អើលដោយជិះឧទ្ធម្ភាគចក្រទៅកន្លែងរៀបអាពាហ៍ពិពាហ៍ជាមួយហ្នឹងបងប្រុសរបស់នាង អ្នកថតរូប និងអ្នកបើកឧទ្ធម្ភាគចក្រ។ អ្នកទាំង៤នាក់នោះត្រូវបានស្លាប់ទាំងអស់នៅក្នុងឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះ។

កូនក្រមុំមានឈ្មោះ​ Udirley Damasceno អាយុ៣២ឆ្នាំ ចំណែកឯអ្នកបើកឧទ្ធម្ភាគចក្រមានឈ្មោះ Peterson Pinheiro បងប្រុសរបស់នាងមានឈ្មោះ Silvano Nascimento da Silva និងអ្នកថតរូបដែលពរពោះចំនួន៦ខែនោះមានឈ្មោះ Nayla Cristina Neves។ ហេតុការណ៍នេះកើតឡើងតាំងពីខែឆ្នូ ឆ្នាំមុនមកម្លេះ។ ចំណែកឯកូនកម្លោះវិញ កំពុងតែរង់ចាំនៅក្នុងកន្លែងរៀបអាពាហ៍ពិពាហ៍ ដោយទទួលបានដំណឹងនេះភ្លាមកូនកម្លោះមានការរន្ធត់ចិត្តយ៉ាងខ្លាំងដែលទទួលបានដំណឹងថាអនាគតភរិយារបស់គេបានស្លាប់នៅក្នុងឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ តាមរយៈវីដេអូដែលថតបានពីសកម្មភាពនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះបានអោយដឹងថា៖ ឧទ្ធម្ភាគចក្របានហោះជិតទៅដល់រោងពិធីទៅហើយ ស្រាប់តែឧទ្ធម្ភាគចក្រខាងលើធ្លាក់ចុះមកដីតែម្ដង។ ការធ្លាក់ឧទ្ធម្ភាគចក្រនេះកំពុងស្ថិតនៅក្រោមការសុើបអង្កេតរបស់ប៉ូលីស ប៉ូលីសមិនទាន់រកឃើញតំរុយនៃការធ្លាក់នេះនៅឡើយទេ។

បុត្រ

ប្រភព៖ Dailymail

COMMENTS