អស់ពី iPhone X ឥឡូវចូលដល់ Apple Watch វិញម្ដង! ធានាថាដូច ហើយកាន់ថ្មបានដល់ 45ថ្ងៃ ជាមួយនឹងតម្លៃត្រឹម $99

ប្រសិនបើអ្នកគិតដល់ SmartWatch នោះ Amazfit អាចជាក្រុមហ៊ុនមួយដែលអ្នកមិនដែលស្គាល់សោះ ពោលគឺគិតតាំងពីឆ្នាំមុនដែលក្រុមហ៊ុននេះបានចេញលក់ផលិតផលមួយ។ ទោះជាយ៉ាងណា មកដល់ពេលនេះ Amazfit បានសម្រេចចេញលក់ផលិតផលថ្មីមួយទៀតហើយ នោះគឺជា SmartWatch ដែលមានឈ្មោះថា Amazfit Bip។

សម្រាប់ការផ្សព្វផ្សាយ និងចំណុចសំខាន់លើការវាយលុកទីផ្សារ គឺផលិតផលនេះមានភ្ជាប់មកជាមួយនឹងថាមពលថ្មដែលអាចប្រើប្រាស់បានរហូតដល់ទៅ 45ថ្ងៃឯណោះ។ ក្រៅពីនេះ ចំពោះអេក្រង់គឺមានទំហំ 1.28អ៊ីញ ប្រភេទ Touchscreen និងរូបរាង រចនាបទដូចគ្នាទៅនឹង Apple Watch បេះបិត។

គួរបញ្ជាក់ផងដែរថា Bip មានភ្ជាប់មកជាមួយនឹងមុខងារ 3-axis ដែលជម្រុញដល់ល្បឿនឲ្យដំណើរការបានល្អ មុខងារវាស់ចង្វាក់បេះដូង និង sensor GSP/GLONASS ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Bip ក៏មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹក និងធូលី IP68 ផងដែរ។

ទាក់ទងទៅនឹងតម្លៃរបស់ Amazfit Bip វិញគឺត្រឹមតែ $99 ប៉ុណ្ណោះ ជាមួយនឹងជម្រើសពណ៌ខ្មៅ។ ចំពោះពណ៌ផ្សេងទៀត នឹងត្រូវបានដាក់លក់ក្នុងកំឡុងថ្ងៃ30 ខែមិនា ដែលមានដូចជា ពណ៌ក្រហម “Cinnabar Red” ពណ៌ស “White Cloud” និងពណ៌បៃតង  “Kokoda Green”។

ចុចទីនេះដើម្បីទិញ

Fu

ខ្មែរណូត

ប្រភព៖ phandroid

COMMENTS