អាជ្ញាធររាជធានីភ្នំពេញ ចេញបម្រាមមិនឲ្យធ្វើរឿងទាំងនេះនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម

រាជធានី​ភ្នំពេញ៖ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៨​ខាង​មុខ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានធ្វើការហាម​មិន​ឲ្យ​ដុត​ផាវ កាំ​ជ្រូ​ច ឬ​បង្ក​សំឡេង​ផ្ទុះ មិនឲ្យលេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ និង​ដុត​ក្រដាស​នៅ​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ​ឡើយ​។ បើ​ជន​ណា​នៅ​តែ​បំពាន​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន​៕

COMMENTS