បុរសជនជាតិចារាយម្នាក់ជិះម៉ូតូដឹកឈើក្នុងស្ថានភាពស្រវឹងបណ្តាលអោយដួលម៉ូតូហើយឈើសង្កត់ក្បាលស្លាប់ភ្លាមៗមួយរំពេច

រតនៈគិរី៖ បុរសជនជាតិចារាយម្នាក់ប្រកបរបរសុីឈ្នួលដឹកឈើតាមម៉ូតូ តែជាអកុសល្យម៉ូតូដួលហើយត្រូវឈើសង្កត់លើក្បាលបណ្តាលអោយស្លាប់ភ្លាមៗមួយរំពេច ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិលែ ឃុំលំជ័រ ស្រុកអូយាដាវ ខេត្តរតនៈគិរី។

ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះជិះម៉ូតូដឹកឈើសុក្រមមានមុខកាត់៣០ស.ម៤ជ្រុង ប្រវែង១.២ស.ម ចំនួន៤សន្លឹកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧៨ ទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រវឹងជោគជាំទើបបណ្តាលអោយដួលម៉ូតូដោយខ្លួនឯងហើយឈើសង្កត់ពីលើស្លាប់ភ្លាមៗតែម្តង។ ជនរងគ្រោះខាងលើមនឈ្មោះ រមាំ ធិក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចារាយ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិចារាយ៕

 

COMMENTS