តោះ! មករៀនហាត់ប្រាណជាមួយទឹម រដ្ឋា ឲ្យបានរាងដូចម៉ូដែលទាំងអស់គ្នា

កញ្ញា ទឹម រដ្ឋា គឺជាតារាសម្ដែង និងតារាបង្ហាញម៉ូដអាជីព ដែលមានទេពកោសល្យដ៏ប៉ិនប្រសប់មួយរូប។ ក្នុងនោះផងដែរ កញ្ញា ទឹម រដ្ឋា ក៏ត្រូវបានគេចាត់ទុកថាជាតារាមួយដួង ដែលមានកម្ពស់ខ្ពស់ស្រលះ រូបសម្រស់ស្រស់ស្អាត និងមានរូបរាងស្លីមស្រឡូនសាកសមឥតទាស់។

ទាក់ទងនឹងគុណសម្បត្តិទាំងនេះ បានបណ្ដាលឲ្យនារីៗ ជាច្រើនចង់ដឹងពីអាថ៌កំបាំងថែររាងពីនាងជាខ្លាំង។ ដោយសារតែហេតុនេះហើយបានជាកាលពីយប់មិញនេះ តារារូបនេះបានបង្ហោះវីដេអូហាត់ប្រាណរក្សារាងទៅលើបណ្ដាញ Facebook តាមរយៈគណនីផ្ទាល់ខ្លួនរបស់កញ្ញាផ្ទាល់តែម្ដង។ ក្នុងវីដេអូបានបង្ហាញវិធីសាស្រ្តជាច្រើនក្បួនក្នុងការរក្សាត្រកៀក ដែលកញ្ញា ទឹម រដ្ឋាមើលទៅពិតជាមានភាពស្ទាត់ជំនាញ និងការយកចិត្តទុកដាក់ខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ ហ្វេនម្នាក់ៗ នាំគ្នាសរសើរថា ទឹម​ រដ្ឋា ពិតជាមានសម្រស់ស៊ិចស៊ីប្លែកក្នុងឈុតហាត់ប្រាណបែបនេះ។ តោះកុំឲ្យខាតពេលយូរ មកនាំគ្នារៀនហាត់ប្រាណ យករាងឲ្យបានប៉ិន ទឹម រដ្ឋាមើ់ល៍៖





COMMENTS