ប្រញ៉ាប់ទាញយក iOS 11.3 Beta 2 ភ្លាមទៅដើម្បីដោះស្រាយបញ្ហាថាមពលថ្មស៊ីខ្លាំង ម៉ូដែល iPhone ចាស់ៗដំណើរការយឺត និងអ្វីៗជាច្រើនផ្សេងទៀត

កាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រុមហ៊ុន Apple បានសម្រេចបញ្ចេញនូវជំនាន់សាកល្បងទី2 នៃប្រព័ន្ធដំណើរការ iOS 11.3 ខ្លួនទៅកាន់ពួក Developer បន្ទាប់ពី 2សប្ដាហ៍ក្រោយជំនាន់សាកល្បងទី1 ត្រូវបានដាក់ឲ្យប្រើប្រាស់។ ដោយឡែក សម្រាប់ប្រព័ន្ធដំណើរការថ្មីនេះគឺមិនដូចគ្នាទៅនឹង iOS 11.2.5 នោះទេ ពោលគឺ iOS 11.3 គឺជាការអភិវឌ្ឍដ៏ធំ និងមានភ្ជាប់មកជាមួយនឹងការផ្លាស់ប្ដូរ ជាមួយនឹងមុខងារថ្មីៗ មានប្រយោជន៍ជាច្រើនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សូម្បីតែបញ្ហាទាក់ទងទៅនឹងម៉ូដែល iPhone ចាស់ដែលតែងឡើងកម្ដៅ ស៊ីថ្មលឿន និងដំណើរការយឺតនោះ ក៏ត្រូវបានដោះស្រាយដែរ។

គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍនេះត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធដំណើរការ iOS 11.3 beta 2 នេះ ហើយលោកអ្នកអាចចូលទៅក្នុង Setting បានដើម្បីឆែកមើលមុខងារថ្មី Battery Health ដែលមានសមត្ថភាពអាចឲ្យអ្នកប្រើប្រាស់ដឹងនូវចំនួនអតិបរមានៃថាមពលថ្មរបស់ពួកគេ រឺគុណភាពថ្មនោះនៅល្អ រឺអត់។

iOS 11.3 ក៏នឹងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវសមត្ថភាពក្នុងការគ្រប់គ្រងលើថាមពលថ្មផងដែរ។ ប៉ុន្ដែ ក្រុមហ៊ុន Apple បានបញ្ជាក់ថា មុខងារគ្រប់គ្រងលើថាមពលថ្មនេះនឹងត្រូវបានបិទមកស្រាប់ ពោលគឺតម្រូវឲ្យអ្នកប្រើប្រាស់បើកវាដើម្បីដំណើរការមុខងារនេះ។ សម្រាប់មុខងារមួយចំនួនទៀតដែលត្រូវបានអភិវឌ្ឍន៍គឺមានដូចជា៖

– Animoji ថ្មី 4ប្រភេទ ដែលមានដូចជា នាគ តោ លលាដ៍ក្បាល និងខ្លាឃ្មុំ

– អាចរក្សា iMessage នៅក្នុង iCloud បាន

– អភិវឌ្ឍន៍មុខងារ ARKit

– កម្រឹតនៃការភ្ជាប់របស់ AirPlay 2 មានសភាពធំជាងមុន និងអាចប្រើប្រាស់បានជាមួយនឹង Apple TV

– Business Chat នឹងជួយឲ្យអ្នកប្រើប្រាស់អាចទាក់ទងរវាងក្រុមហ៊ុន និងដៃគូជំនួញបានតាមរយៈ Message

– មីនុយ Health Records ដែលអនុញ្ញាឲ្យអ្នកប្រើប្រាស់អាចសង្កេតមើលទិន្នន័យរបស់ខ្លួនកាន់តែងាយស្រួលជាងមុន

– និមិត្តសញ្ញា Privacy ថ្មី

– ផ្លាស់ប្ដូរលើចលនាមួយចំនួននៃកម្មវិធី News, Books និង App Store។

Fu

ខ្មែរណូត

ប្រភព៖ idropnews

COMMENTS