លឺថា វង្ស ដារ៉ារតនា នឹងមានអ្វីពិសេសសម្រាប់អ្នកបាត់ដំបង

កាលពីថ្មីៗនេះមានការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមិនធ្លាប់មានពីមុនមកនៅខេត្តកំពង់ចាមរបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង រួចមកហើយ ដែលធ្វើឲ្យអ្នកមកចូលរួមក្នុងការប្រគំតន្ត្រីនេះមានអារ្មណ៍ថាប្លែក ពិតជាមិនធ្លាប់បានទស្សនាការប្រគំតន្ត្រីបែប រ៉ក រ៉ក ដូចនេះទេពីមុនមក។ គេឃើញថាមានវត្តមានកំពូលៗតារាដែលជំនាញខាងចង្វាក់ រ៉ក រ៉ក ជាច្រើនមកអង្រួនឆាកតន្ត្រី BOOSTRONG ROCK ON FIRE នៅខេត្តកំពង់ចាមផងដែរ ហើយកាន់តែពិសេសជាងនេះទៅទៀតគឺគេឃើញមានវត្តមានកំពូលតារាចម្រៀងសំលេងរ៉កគឺលោក វង្ស ដារារតនា បានធ្វើឲ្យអ្នកចូលរួមទស្សនាព្រឺរោមជាមួយនិងសំលេង រ៉ក ដូចខ្លាគ្រហឹមរបស់គាត់។

ដូចគ្នានេះដែរស្រាប់តែលឺព័ត៌មានថា លោក វង្ស ដារ៉ារតនា កំពុងតែត្រៀមបទចម្រៀងបែប រ៉ក រ៉ក ជាច្រើនបទទៀតសម្រាប់ផ្ដល់ជូនបងប្អូននៅបាត់ដំបងមិនឲ្យចាញ់នៅកំពង់ចាមទេ។ ទោះបីជាបទចម្រៀងបែប រ៉ក រ៉ក ដែលគាត់នឹងយកមកផ្ដល់ជូនបងប្អូនអ្នកបាត់ដំបងនៅក្នុងការប្រគំតន្ត្រី BOOSTRONG ROCK ON FIRE TOUR CONCERT សុទ្ធតែជាបទរ៉ក រ៉ក មែន តែលោកនឹងមានបទចម្រៀងដែលប្លែកលើសពីបទរ៉កធម្មតាមិនធ្លាប់មានពីមុនមក ទាំងការបកស្រាយបទចម្រៀង ទាំងក្បាច់រាំ គឺច្បាស់ជាអស្ចារ្យលើសការប្រគំតន្ត្រីធម្មតា ហើយព័ត៌មានថ្មីមួយទៀតបានឲ្យដឹងថាលោកនឹងមានដៃគូរចម្រៀងរ៉ក ដ៏ជំនាញម្នាក់ទៀតមកអង្រួនឆាកតន្ត្រី ប៊ូសស្ត្រង នៅទីខេត្តបាត់ដំបងផងដែរ។

បើចង់ដឹងថាលោក វង្ស ដារារតនា នឹងមានអ្វីខ្លះទៀតផ្ដល់ជូនបងប្អូនយើងនៅបាត់ដំបង កុំភ្លេចជួបគ្នានៅផ្សារភូពុយ ថ្ងៃទី 9 និងទី១០ កុម្ភៈ ហើយក៏មានការផ្សាយជួនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV រាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ យប់តទៅ។

COMMENTS