ចាប់បានហើយ ចោរប្លន់នៅហាងកាហ្វេ WringCafe កាលពីកន្លះខែមុន

រាជធានីភ្នំពេញ​៖​ កាលពីព្រឹក​ថ្ងៃទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៨​នេះ ​កម្លាំងសមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​និង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តាម​ចាប់បាន​ហើយ​ចោរ​ ដែល​ប្លន់​ក្នុង​ហាង​កាហ្វេ​ ”WringCoffee” កាលពីកន្លះខែមុន។

​ជនសង្ស័យ​មានឈ្មោះ ហូ ម៉េង​ហ័​រ អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំនើត​នៅ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាន​នៅ​បន្ទប់​ជួល ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ។

​សូមបញ្ជាក់ថា កាលពី​នៅ​ម៉ោង​ជិត​៩​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​បុរស​ម្នាក់​ប្រដាប់​ដោយ កាំភ្លើងខ្លី​១​ដើម បាន​ដើរចូល​ប្លន់​ដល់​ក្នុងផ្ទះ​លក់​ការ​ហ្វេ​យីហោ Wring Cafe ដែល​ស្ថិតនៅ​ន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ក្នង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ក្រុងភ្នំពេញ​៕