ក្រុមហ៊ុនធូបចន្ទន៍ក្រឹស្នាខ្មែរ បានចុះអនុស្សរណះយោគយល់ជាមួយក្រុមហ៊ុន The First Capital Group Co.,Ltd ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការគ្រប់គ្រងដើមចន្ទន៍ក្រឹស្នា

កាលពីព្រឹកថ្ងៃទី ០៧ ខែកុម្ភះ ឆ្នាំ២០១៨ កន្លងទៅនេះក្រុមហ៊ុន​​ធូប​ច័ន្ទ​ន៍​ក្រឹ​ស្នា​ខ្មែរ និង​ក្រុមហ៊ុន First Capital Global (FCG) នៅក្នុង​ប្រទេស​ថៃ បានសហការ​ពង្រឹងគុណភាព​ព្រមទាំង​បង្កើត​​រាល់​គម្រោង​នានា ទាក់ទង​នឹង​អាជីវកម្ម​ខ្លឹម​ច័ន្ទ​គ្រឹ​ស្នា​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ទាំងពីរ​គ្រោង​នឹងដាក់​បញ្ចូល​ខ្លឹម​ច័ន្ទ​ន៍ក្រឹ​​ស្នា​ប្រហែល ១​លាន​ដើម សម្រាប់​ដំណាក់កាល​ទី​១ ដែលមាន​រយៈពេល ៩​ខែ​ដើម្បី​កែច្នៃ​ជា​ផលិតផល​ប្រេង​ចន្ទ​ន៍ក្រឹ​ស្នា​ដែលមាន​គុណភាព​​ខ្ពស់។ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការបើកចំហរ​ទីផ្សារ​ច័ន្ទ​ន៍​ក្រឹ​ស្នា និង​គំរោងបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា តាម​បច្ចេកវិទ្យា​ទំនើប និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ច័ន្ទ​ន៍ក្រឹ​ស្នា​រវាង​ក្រុមហ៊ុន​ធូប​ច័ន្ទ​ន៍​ក្រឹ​ស្នា​ខ្មែរ និង​ក្រុមហ៊ុន First Capital Global (FCG) ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានថ្លែងថា”រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​ដំបូង​គេ​នេះ​នឹង​ជំរុញ​ទីផ្សារ​សម្រាប់​ផលិតផល​ខ្លឹមចន្ទន៍​ក្រឹស្នា​​នៅ​កម្ពុជា និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ជាមួយ​​រាជរដ្ឋាភិបាល​។

ឯកឧត្តមបានបន្តទៀតថា” បច្ចុប្បន្ន កម្ពុ​ជាមាន​ដើម​ច័ន្ទ​ន៍​ក្រឹស្នា​ប្រមាណ​ជាង​១​លាន​ដើម​ហើយ​ផលិតផល​ដែល​គំរោងនឹងចម្រាញ់​ចេញ​​ពី​រោងចក្រ​ថ្ងៃនេះ នឹងមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ អាចឆ្លើយតប​តម្រូវកា​រ​ទីផ្សារ​ក្នុងស្រុក​និង​ពិភពលោក។ ក្រៅពី​ការប្រើប្រាស់​​បច្ចេកវិទ្យា​ទំនើប ជាមួយ​ថ្នាំ​វ៉ាក់សាំង ដើម្បី​ធ្វើ​ឲ្យ​ដើម​ច័ន្ទ​ន៍​ក្រឹស្នា​មាន​គុណភាព​ខ្ពស់ក្រុមហ៊ុន​នឹង​ពង្រីក​ការនាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​​អន្តរជាតិ​សំខាន់ៗ​ផងដែរ​។”

គួរបញ្ជាក់ផងដែរថា អនុស្សរណៈ​យោគយល់ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ច័ន្ទ​ន៍​ក្រឹ​ស្នា ដែល​បាន​ចុះហត្ថលេខា​កាលពីថ្ងៃទិ ០៧ ខែកុម្ភះកន្លងទៅនេះ រវាងក្រុមហ៊ុន​​ធូប​ច័ន្ទ​ន៍​ក្រឹ​ស្នា​ខ្មែរ និង​ក្រុមហ៊ុន First Capital Global (FCG) នៅក្នុង​ប្រទេស​ថៃ នឹង​សហការ​ពង្រឹងគុណភាព​ព្រមទាំង​បង្កើត​​រាល់​គម្រោង​នានា ទាក់ទង​នឹង​អាជីវកម្ម​ខ្លឹម​ចន្ទន៍ក្រឹ​ស្នា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ៕

COMMENTS