តែប៉ុណ្ណេះច្បាស់ជាកក្រើកផ្សារភូពុយហើយ

ព័ត៌មានថ្មីៗច្បាសការណ៍បានឲ្យដឹងថា នៅផ្សាភូពុយ ខេត្តបាត់ដំបង ថ្ងៃទី ៩ និងទី១០ កុម្ភៈនេះ និងមានការរៀបចំការប្រគំតន្ត្រីបែបលក្ខណៈ រ៉ក រ៉ក ដ៏ធំអស្ចារ្យជាពិសេសមួយសម្រាប់អ្នកខេត្តបាត់ដំបងដែលការប្រគំតន្ត្រីនេះឧបត្ថម្ភធំផ្ដាច់មុខដោយភេសជ្ជៈប៉ូវកំលាំង ប៉ូសស្ត្រង BOOSTRONG Energy Drink ។

យើងឃើញថាការប្រគំតន្ត្រីបែប រ៉ក រ៉ក នេះគឺធ្លាប់តែឃើញមានវត្តមាននៅតែតាមបណ្ដាប្រទេសស៊ីវីល័យនិងហ៊ឺហាតែប៉ុណ្ណោះ ទើបតែពេលនេះជាលើកទីមួយហើយដែលភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង់ បានរៀបចំវាឡើងក្នុងប្រទេសកម្ពុជាយើងមុនគេ ដើម្បីជាកាដូសម្រាប់ដើមឆ្នាំថ្មី2018 ដែលការប្រគំតន្ត្រីដ៏ធំអស្ចារ្យមួយនេះមានឈ្មោះថា BOOSTRONG ROCK ON FIRE TOUR CONCERT 2018 យ៉ាងពិសេសសម្រាប់អ្នកខេត្តបាត់ដំបង។ ការប្រគំតន្ត្រីនេះនឹងធ្វើឡើងតាមបែបលក្ខណៈ រ៉ក រ៉ក សុទ្ធសាធ ជាមួយនឹងកំពូលតារាចម្រៀងល្បីៗមកបកស្រាយបទ រ៉ក រ៉ក លេងស្តាយ៍ រ៉ក រ៉ក លើឆាកតន្ត្រី រ៉ក ដ៏ធំមហិមា ដែលមិនធ្លាប់បានទស្សនាពីមុនមក។ ច្បាស់ជាកក្រើកប្លែកអារម្មណ៍ជាមួយការប្រគំតន្ត្រីដែលកម្របានទស្សនានេះ។ ក្នុងរាត្រីនោះផងដែរ ក្រៅពីទស្សនីយ៍ភាពដ៏អស្ចារ្យប្លែកៗជាច្រើន លោកអ្នកក៏នឹងបានភ្លក្សរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង BOOSTRONG ហើយនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យ Kawasaki ពីការចូលរួមនេះផងដែរ ។ ការប្រគំតន្ត្រីនេះក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស​ HDTV ចាប់ពីម៉ោង ៨ យប់តទៅផងដែរ។

គួររំឭកផងដែរថាកាលពីថ្ងៃទី ៣ ខែកុម្ភៈ ប៊ូសស្ត្រង ក៏បានរៀបចំការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំអស្ចារ្យយ៉ាងពិសេសសម្រាប់អ្នកខេត្តកំពង់ចាមម្ដងរួចមកហើយ ដែលធ្វើឲ្យកក្រើកពេញទូទាំងក្រុងកំពង់ចាមតែម្ដង រហូតដល់មានការសរសើរថាពិតជាការប្រគំតន្ត្រី រ៉ក មិនធ្លាប់បានឃើញមែន ហើយពួកគាត់បានស្រែកហោ និងលោតតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយទាល់តែចប់កម្មវិធី។

ដូចច្នេះនេះគឺជាព្រឹត្តិការណ៍បែប រ៉ក រ៉ក ដ៏ធំលើកទីមួយហើយដែលគ្រប់គ្នាមិនគួររំលងឡើយជាមួយ BOOSTRONG Energy Drink ។

COMMENTS