ថៃក្លាយជាប្រទេសចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ដែលចំនាយពេលច្រើនជាងគេបំផុតទៅលើអ៊ីនធឺណែត

បរទេស ៖ ក្នុងសម័យនេះមនុស្សស្ទើរទាំងទូទាំងពិភពលោកទៅហើយដែលចំនាយពេលទៅលើការប្រើប្រាស់អ៊ីនធឺណែត រឺហៅម៉្យាងទៀតថាការ online នោះ។ ការពីពេលថ្មីនេះរបាយការណ៍ថ្មីរបស់ Global Digital ដែលបានសង្ខេបពីត្រីមាសទី ២ និងទី ៣ នៃឆ្នាំ ២០១៧ បានអោយដឹងថាប្រទេសថៃជាប្រទេសដែលចំនាយពេលលើការ online ច្រើនជាងគេបង្អស់បើធៀបនឹង៣៩ប្រទេសទៀតដែលគេបានធ្វើការវាស់ស្ទង់។ នៅក្នុងរបាយការណ៍ដែលចេញផ្សាយនៅសប្តាហ៍នេះដោយ We Are Social ដែលជាទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសជាប្រទេសចំណាត់ថ្នាក់លេខ១លើការប្រើប្រាស់អ៊ីនធឺណែតច្រើនបំផុតក្នុងពិភពលោក ដែលចំណាយពេលជាមធ្យមលើអ៊ីនធឺណិតចំនួន៩ ម៉ោងនិង ៣៨នាទីក្នុងមួយថ្ងៃ។

ក្រៅពីនេះប្រទេសភីលីពីនជាប់ចំណាត់ថ្នាក់លេខ២ លើការប្រើប្រាស់អ៊ីនធឺណែតច្រើនបំផុតក្នុងពិភពលោក ដែលចំណាយពេលជាមធ្យមលើអ៊ីនធឺណិតចំនួន៩ ម៉ោងនិង២៧នាទីក្នុងមួយថ្ងៃ ហើយប្រទេសនេះបានជាប់ចំណាត់ថ្នាក់លេខ១សំរាប់ការប្រើប្រាស់បណ្តាញសង្គមច្រើនបំផុតផងដែរ។ ប្រទេសប្រស៊ីលជាប្រទេសចំណាត់ថ្នាក់លេខ៣ លើការប្រើប្រាស់អ៊ីនធឺណែតច្រើនបំផុតក្នុងពិភពលោក ដែលចំណាយពេលជាមធ្យមលើ​អ៊ីនធឺ​ណិត​ចំនួន ៩ម៉ោង១៤នាទី។ ចំនុចសំខាន់បំផុតនោះគឺប្រទេសកំពូលទាំងប្រាំដែលជាប់ជាអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត និង បណ្តាញសង្គមច្រើនបំផុតភាគច្រើនសុទ្ធស្ថិតនៅក្នុងតំបន់អាស៊ីនអាគ្នេយ៍។ ដែលត្រូវបានគេដឹងថាមានប្រជាជនតែជាង៥៨ភាគរយប៉ុណ្ណោះក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងនេះ ដែលមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណែត៕

ប្រភព ៖ coconutsbangkok

COMMENTS