ក្មេងប្រុសវ័យ៩ឆ្នាំអៀវប្អូនស្រីទៅរកជម្រកថ្មី នៅលើកំពូលភ្នំដែលមានកំពស់ ២៨០០ម៉ែត្រក្រោមអាកាសធាតុដក១១អង្សារ

ប្រទេសចិន ៖ បន្ទាប់ពីឪពុកម្តាយមកបងគឺជាអ្នកដែលទទួលបន្ទុកក្នុងការមើលការខុសត្រូវដល់ប្អូនៗរបស់ខ្លួន ហើយក៏ត្រូវរងការលំបាកជាច្រើនផងដែរ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តម៊យយដែល ក្មេងប្រុសវ័យ៩ឆ្នាំម្នាក់ត្រូវអៀវប្អូនស្រីរបស់ខ្លួនទៅរកជំរកថ្មីនៅលើកំពូលភ្នំក្រោមអាកាសធាតុ(-១១អង្សារ)។ Jijue Jizhu ជាក្មេងប្រុសអាយុ ៩ឆ្នាំ គ្រួសាររបស់គេរស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្តស៊ីឈួន តែថ្មីនេះពួកគេទទួលបានផ្ទះថ្មីពីរដ្ឋាភិបាល។

ផ្ទះថ្មីនោះស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ២,៨០០ម៉ែត្រ តែវាអាចអោយគ្រួសារគេមានដីសំរាប់ដាំដុះបានទៀតផង។ ដោយសារតែលំនៅថ្មីនៅលើកំពូលភ្នំរថយន្តមិនអាចទៅដល់ឡើយ ពួកគេត្រូវជញ្ជូនរបស់របរឡើងទៅផ្ទាល់ ហើយ Jijue Jizhu ត្រូវទទួលបន្ទុកអៀវប្អូនស្រីតូចរបស់ខ្លួនឡើងទៅកាន់លំនៅថ្មីដែលមានកំពស់ ២,៨០០ម៉ែត្រ ក្រោមអាកាសធាតុដ៏ត្រជាក់ខ្លាំងនេះ។ នៅពេលរូបភាពក្មេងប្រុសវ័យ៩ឆ្នាំនេះអៀវប្អូនឡើងភ្នំក្រោមអាកាសធាតុត្រជាក់ត្រូវបានចែកចាយពេញបណ្តាញសង្គម អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចាប់អារម្មណ៍និងកោតសរសើរដល់គេយ៉ាងខ្លាំង៕


ប្រភព ៖ sanook

COMMENTS