ស្មានមិនដល់មែន !ឪពុកខំសន្សំប្រាក់អោយទៅរៀន បែរជាលួចប្រាក់ឪពុកជាង៣លានយ័នហើយរត់ទៅបរទេសបាត់ហើយថែមទាំងផ្តាច់ការទាក់ទងគ្នាទាំងអស់ទៀតផង

ប្រទេសចិន ៖ នៅពេលដែលគ្រួសារបែកបាក់កូនត្រូវបានគេចាតុ់ទុកថាជាអ្នកដែលរងគ្រោះជាងគេ ឪពុកម្តាយខ្លះក៏បានធ្វើរឿងជាច្រើនដើម្បីបំពេញអោយគេទៅលើរឿងទាំងនេះបើទោះជារឿងខ្លះវាសឹងហួសពីសមត្ថភាពខ្លួនក៏ដោយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលកូនស្រីម្នាក់បានលួចប្រាក់ឪពុកជាង៣លានយ័នរត់ទៅបរទេសបាត់ដោយផ្តាច់ទំនាក់ទំនងគ្រប់បែបយ៉ាង។ បុរសជាឪពុកបានយករឿងនេះទៅចុះចែករំលែកក្នុងបណ្តាញ Weibo ដោយដាក់ចំណងជើងថា “ឪពុកគ្មានការងារធ្វើរងចាំកូនស្រីត្រលប់មកវិញ។ តាមរយៈការរៀបរាប់របស់បុរសជាឪពុកនោះបានអោយដឹងថា គាត់និងប្រពន្ធបានលែងលះគ្នាទាំងពីកូនស្រីមានវ័យ៧ឆ្នាំមកម្លេះ។

វាជាហេតុផលដែលធ្វើអោយគាត់តែងតែផ្តល់អោយនូវគ្រប់យ៉ាងដែលនាងចង់បាន។ នៅពេលមួយនាងបានលើកសំណើរចង់រៀនបន្តនៅប្រទេសកាណាដា គាត់ក៏បានយល់ព្រមភ្លាមជាមួយសំណើរនេះ។ គាត់បានសន្សំប្រាក់បានជាង៣លានយ័នដើម្បីទុកចំនាយផ្គត់ផ្គង់តម្លៃនៃការសិក្សានិងការចំណាយក្នុងការរស់នៅរបស់នាងនៅក្រៅប្រទេស។ ដំបួូងគាត់រីករាយដែលបានអោយកូស្រីទៅរៀននៅប្រទេសដែលនាងចង់ ក្រោយពីនាងទៅបរទេសបាន៣ថ្ងៃនាងក៏បានផ្ទេរប្រាក់ពីគណនីក្នុងប្រទេសទៅគណនីថ្មីនៅកាណាដាទាំងអស់។ តាមរយៈបណ្តាញសង្គមគាត់រកឃើញថា កូនស្រីខ្លួនបានចំនាយប្រាក់ជាច្រើនទៅលើសណ្ឋាគាផ្កាយប្រាំ ភោជនីយដ្ឋានថ្លៃៗ និង ទំនិញទំនើបៗ។ គាត់ព្យាយាមទាក់ទងទៅនាងតាមរយៈបណ្តាញសង្គម Weibo និង WeChat តែមិនអាចទាក់ទងបានព្រោះនាងបានផ្តាច់ទំនាក់ទំនងសង្គមទាំងអស់ជាមួយគាត់។ គាត់បានផ្តាំទៅនាងទៀតថាបើនាងបដោសេធមិនទាក់ទងមកគាត់វិញ គាត់នឹងយករឿងរ៉ាវទាំងអស់នេះមកចែករំលែកពេញបណ្តាាញសង្គមតែវាហាក់មិនបានផលនោះទេនាងនៅតែមិនបានទាក់ទងត្រលប់មកវិញ៕


ប្រភព ៖ nextshark

COMMENTS