សូមអាណាព្យាបាលក្មេងតូចៗសូមឲ្យមានការប្រុងប្រយ័ត្ន! ក្មេងស្រីម្នាក់បានលេងដីឥដ្ឋពណ៍គ្រាន់តែយកដៃមកញីភ្នែកឡើងហើមភ្នែកភ្លាមៗ

ដីឥដ្ឋពណ៍ជារបស់លេងដែលក្មេងៗតូចៗចូលចិត្តយកមកលេង ដើម្បីផ្គុំជារូបរាងផ្សេងៗ ។ ប៉ុន្តែបែរជាថ្មីៗនេះមានក្មេងស្រីម្នាក់បានលេងដីឥដ្ឋពណ៍ និងយកដៃប៉ះភ្នែកបណ្តាលឲ្យហើមឡើងកន្ទួលពេញភ្នែក នេះបើយោងតាម ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chan Tha បានឲ្យរៀបរាប់ថា៖ ក្មួយរីណា គាត់បានលេងដីឥដ្ឋពណ៌មានជាតិគីមីប៉ះនិងដៃយកមកញីភ្នែក ក៍ឡើងហើមភ្នែកភ្លាមៗ កុំតែបានយកទៅសង្រោះនៅមន្ទីរពេទ្យ គន្ធបុបា្ផ ទាន់កុំអីមិនដឹងជាយ៉ាងទេ ដូច្នេះហើយខ្ញុំសូមផ្សព្វផ្សាយជូនដល់អាណាព្យាបាលដែលមានកូនតូចៗគាត់ចូលចិត្តលេងដីឥដ្ឋពណ៏សុំប្រាប់គាត់កុំអោយគាត់លេងប្រយត្ន័គ្រោះថ្នាក់ ។ ថ្ងៃទី 3_7_17 សូមអរគុណ ។ ប៉ុន្តែក៏មានមហាជនមួយចំនួនធំបានបញ្ចេញមតិដោយយល់ឃើញថា ករណីខាងលើនេះអាចបណ្តាលមកពីក្មេងស្រីនេះអាល់ឡែកហ្សីជាមួយនឹងដីឥដ្ឋពណ៍ទើបបណ្តាលក្លាយទៅជាបែបនេះកើតឡើង ប៉ុន្តែយ៉ាងណាក៏សូមឲ្យអាណាព្យាបាលមានការប្រុងប្រយ័ត្នចំពោះក្មេងៗតូចមុននឹងកើតមានករណីធ្ងន់ជាងនេះ ៕

COMMENTS