សង្ឃមួយអង្គត្រូវបានបណ្ដេញចេញពីវត្ត បន្ទាប់ពីរកឃើញថា បានដើរលួចខោអាវក្នុងមនុស្សស្រីមករក្សាទុកនៅក្នុងវត្ត (មានវីដេអូ)

ថៃ៖ សង្ឃមួយអង្គត្រូវបានចៅអធិការបណ្ដេញចេញពីវត្តបន្ទាប់ពីរកឃើញថា សង្ឃអង្គនេះបានលួចយកខោអាវក្នុងមនុស្សស្រីជាច្រើន ដែលគេដាក់ហាលនៅក្រៅផ្ទះមករក្សាទុកនៅក្នុងវត្ត។ សង្ឃអង្គនេះមានព្រះនាមថា Theeraphap Worradilok អាយុ៤៩វង្សា គង់នៅក្នុងវត្តមួយកន្លែងក្នុងខេត្ត Suphaburi ប្រទេសថៃ។ លោក Kittisak Khajornnetikhun ដែលជាម្ចាស់ផ្ទះ បាត់ខោអាវក្នុងនោះបានឲ្យដឹងថា ខោអាវក្នុងរបស់ប្រពន្ធ និងកូនស្រីរបស់គាត់បានបាត់ ហើយបង្កឲ្យមានចម្ងល់យ៉ាងខ្លាំងថា តើចោរណាមកលួចខោអាវទាំងនេះព្រោះថាវាគ្មានតម្លៃថ្លៃនោះទេ?

ដូចនេះគាត់បានឆែកមើលកាំមេរ៉ាសុវត្ថិភាព ទើបរកឃើញថា ចោរលួចខោអាវក្នុងនោះគឺជាព្រះសង្ឃ ដែលគេគោរពគ្រប់គ្នាទៅវិញ។ ក្រោយឆែកឃើញដូចនេះ គាត់បានរាយការណ៍ជូនប៉ូលិស ហើយខាងប៉ូលិសបានទៅដល់វត្តដែលសង្ឃកំហូចរូបនេះកំពុងស្នាក់នៅដើម្បីសូមការស្រាយបំភ្លឺករណីខាងលើ។ ចៅអធិការវត្តបានសម្រេចចាប់ផ្សឹកសង្ឃអង្គនេះ និងបានបណ្តេញគាត់ចេញពីវត្តតែម្តង។ សូមអញ្ជើញប្រិយមិត្តទស្សនាសកម្មភាពរបស់សង្ឃកំហូច ដូចក្នុងវីដេអូខាងក្រោមនេះ៖


ភក្តី

ប្រភព៖ dailymail

COMMENTS