គ្រួសារកក់ក្ដៅ! អតីតតារាសម្ដែងអ្នកនាង អម្ពរ ទេវី បង្ហោះរូបភាពជាមួយកូនស្រីសំណព្វចិត្តនិងគ្រួសារក្នុងដំណើរកំសាន្ដថ្ងៃចុងសប្ដាស៍

កាលពីថ្ងៃទី ០២ កក្កដា ឆ្នាំ២០១៧ ក្នុងគណនីហ្វេសប៊ុករបស់ អតីតតារាសម្ដែងអ្នកនាង អម្ពរ ទេវី បានធ្វើការបង្ហោះរូបភាពអមជាមួយវីដេអូដែលបង្ហាញពីការធ្វើដំណើរកំសាន្ដជាលក្ខណៈគ្រួសារ ដែលមើលទៅពិតជាមានក្ដីសុខនិងសុភមង្គលពិតៗ ហើយក្នុងក៏ឃើញមានអ្នកគាំទ្រជាច្រើននាំគ្នាជូនពរ និងផ្ញើក្តីនឹករលឹកដល់អ្នកនាង អម្ពរ ទេវី ដែលកំពុងតែរស់នៅសហរដ្ឋអាមេរិក ជាមួយនឹងស្វាមីផងដែរ ។

គួរអោយដឹងផងដែរថា កាលពីប៉ុន្មានខែមុន កំពូលតារាសម្តែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គមសិល្បៈខ្មែរតាំងពីជំនាន់ដើមរូបនេះ ទើបតែបានមកចូលរួមសម្ដែងក្នុងខ្សែភាពយន្ដមួយដែលមានចំណងជើងថា “ទឹកចិត្តម្តាយសម័យថ្មី” ដែលបានសបញ្ជាក់ពីទឹកចិត្តរបស់អ្នកម្ដាយដែលទៅលើកូន លើសពីនេះ ខ្សែភាពយន្ដមួយនេះ ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនគ្រប់ស្រទាប់ ៕

រូបភាពក្នុងឆ្នាំ ១៩៨៨

COMMENTS