អ្នកគ្មានឪពុកទើបយល់អារម្មណ៏មួយនេះ ! កូនប្រុសទី ២ លោក វេជ្ជបណ្ឌិត ស៊ុន ប៊ុន មិនអាចសូម្បីជួបមុខចុងក្រោយបានត្រឹមផុស Status ….

លោកវេជ្ជបណ្ឌិត ស៊ុន ប៊ុន បានទទួលមរណះភាពនៅថ្ងៃ០២ ខែ កក្កដា ឆ្នាំ ២០១៧ ដោយសារតែជម្ងឺគាំងបេះដូង ចំណែកឯពិធីបុណ្យ ៧ថ្ងៃ នឹងប្រារព្ធនៅថ្ងៃទី ៧ ខែ កក្ដដា ឆ្នាំ ២០១៧ នៅភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង ។ អ្វីដែលគួរឲ្យអាសូរបំផុតកូនប្រុសរបស់លោកវេជ្ជបណ្ឌិត ស៊ុន ប៊ុន មិនអាចមកទាន់មើលមុខឪពុកជាលើកចុងក្រោយបានបង្ហោះ status ថា ៖

អ្នកគ្មានឪពុកទើបយល់អារម្មណ៏មួយនេះ ហេតុអ្វីប៉ាទៅចោលកូនលឿនយ៉ាងនេះ ?? លោកប៉ាមិនដែលធ្វើអាក្រក់ដាក់អ្នកណាទេ សូម្បីសម្តីអាក្រក់ក៏ប៉ាមិនដែលនិយាយដាក់កូនដែរ ពេលវេលាដើរលឿនណាស់មិនចាំមនុស្សមែន ពេលប៉ានៅរស់កូនមិនដែរបានជូនប៉ាទៅញាំអី ឫរបស់ប្រើប្រាស់ជូនប៉ានោះទេព្រោះកូននៅវ័យសិក្សា  ក្នុងមួយជីវិតកូនពិតជាមានការស្តាយក្រោយណាស់ចំពោះកំហុសរបស់កូនដោយមិនបានធ្វើអ្វីសម្រាប់ប៉ា ( កូនសុំទោស )
កូនដឹងពាក្យសុំទោសពេលនេះមិនអាចធ្វើអ្វីបាននោះទេ ។ពេលវេលាក៏មិនអាចដើរបកក្រោយ ប៉ុន្តែកូនសង្ឈឹមថាប៉ានឹងដឹងពីចិត្តកូន ។ កុំស្អប់ខ្ពើមអ្នកគ្មានឪពុកអី គ្មានអ្នកណាចង់បាត់បង់ឪពុកនោះទេតែនេះជាវាសនាកំណត់ ។ ពេលកូនធ្វើខុសប៉ាតែងតែប្រដៅកូនឲ្យធ្វើល្អ ព្រោះតែប៉ាមិនចង់ឃើញកូនដើរផ្លូវខុស តែកូនមិនដែរមានគំនិតស្អប់ប៉ាសូម្បីតែគិតក៏មិនមានដែរ  គ្រប់ពេលដែរកូនចង់បានអ្វីលេីសពីសមត្ថភាពប៉ាក៏ប៉ានៅតែធ្វើសម្រាប់កូន ។ កូនចង់ឲ្យប៉ាត្រឡប់មករស់នៅជុំគ្នាវិញ កូនចង់មានប៉ាហៅដូចអ្នកដទៃ  ហេតុអ្វីប៉ាទៅដោយមិនលាកូនមួយមាត់ ? កូននឹកប៉ាណាស់ កូនចង់និយាយលេងជាមួយប៉ា កូនចង់អោបប៉ា ប៉ុន្តែកូនសូមប៉ាកុំនឹកកូនអី សូមឲ្យប៉ាទៅឲ្យបានសុខ ជាតិក្រោយសូមជួបប៉ានិងគ្រួសារគ្រប់ៗជាតិ។ កូនស្រឡាញ់ប៉ា ៕

COMMENTS