សាហាវទេ? ត្រឹម 5នាទី Nokia 7 Plus លក់ដាច់អស់ខ្ទេចគ្មានសល់ ក្នុងទីផ្សារប្រទេសចិន

តើគ្រប់គ្នាចូលចិត្តស្មាតហ្វូន Nokia 7 Plus ដែរ រឺទេ? បើសួរសំណួរនេះក្នុងប្រទេសចិន ចម្លើយនោះគឺប្រាកដជាចូលចិត្តខ្លាំងណាស់។ ជាការពិតណាស់ ម៉ូដែលស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia មួយនេះ ត្រូវបានលក់ចេញអស់គ្មានសល់ត្រឹមរយៈពេល 5នាទីប៉ុណ្ណោះក្នុងទីផ្សារប្រទេសចិន។

គួរបញ្ជាក់ផងដែរថា សម្រាប់ហាងដែលដាក់លក់ Nokia 7 Plus នេះ គឺចាប់បើកដំណើរការនាម៉ោង 10:07ព្រឹក ហើយត្រឹម 5នាទីក្រោយមក សូម្បីតែ Nokia 7 Plus មួយគ្រឿងក៏គ្មានសល់ដែរ ពោលគឺមនុស្សចាំតម្រង់ជួរទិញតែម្ដង។ ទាក់ទងទៅនឹងតម្លៃវិញគឺ CNY 2,300 ($363) សម្រាប់ម៉ូដែល RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB និង CNY 2,500 ($395) សម្រាប់ម៉ូដែល RAM 6GB និងអង្គផ្ទុកទិន្នន័យ 64GB។

Fu

ប្រភព៖ gsmarena