ហួសចិត្តណាស់!! បុរសគ្មានការងារធ្វើម្នាក់យកសាកសពម្ដាយខ្លួនមកបោះចោលតាមផ្លូវ ដោយហេតុផលថា….

រុស្សី៖ សាកសពស្ត្រីជាម្ដាយមួយរូបត្រូវបានគេប្រទះឃើញនៅលើផ្លូវក្នុងសភាពរលួយចេញទឹក ក្រោយពីកូនប្រុសរបស់សពបានយកសាកសពម្ដាយខ្លួនមកបោះចោល
តាមផ្លូវ ដោយសារមូលហេតុថាគ្មានលទ្ធភាពបញ្ចុះសពម្ដាយឲ្យបានត្រឹមត្រូវ។ សាកសពស្ត្រីវ័យ ៧០ឆ្នាំដែលមិនត្រូវបានគេស្គាល់ឈ្មោះនោះ គឺមានសភាពស្អុយរលួយ ក្រោយពីត្រូវបានទុកចោលមិនខ្វល់ពីសំណាក់កូនប្រុសគ្មានការងារធ្វើម្នាក់ ជាក់ស្ដែងនោះបុរសរូបនេះបានទុកសពម្ដាយក្នុងផ្ទះអស់រយៈពេល ៣ថ្ងៃ ដល់ស្អុយ ទើបសម្រេចចិត្តយកមកចោលតាមផ្លូវក្នុងទីក្រុង Saratov ប្រទេស រុស្សី។

រូបភាពដ៏គួរឲ្យរន្ធត់ស្លុតចិត្ត បង្ហាញពីរាងកាយដែលត្រូវបានគេបោះបង់ចោលនៅកណ្ដាលផ្លូវ ដោយមានក្រដាសកាសែតរុំនឹងជើង។ ប៉ូលិសបានបើកការស៊ើបអង្កេតមួយភ្លាម បន្ទាប់ពីសាកសពរបស់នាងត្រូវបានរកឃើញនៅវេលាម៉ោង ៣ ព្រឹក។ ទោះជាយ៉ាងណា ប៉ូលីសកំពុងធ្វើការសិក្សាស្រាវជ្រាវដើម្បីរកមូលហេតុនៃការស្លាប់ផងដែរ។ វាជាភារកិច្ចដ៏លំបាកមួយសម្រាប់អាជ្ញាធរដោយសារតែរាងកាយត្រូវបានរលួយខូចយ៉ាងធ្ងន់ធ្ងររួចទៅហើយ។ រីឯ បុរសជាកូនមិនទាន់ត្រូវបានគេឲ្យដឹងថា នឹងទទួលរងបទចោទប្រកាន់ណាមួយនៅឡើយទេ។ ក្រោយពីឃើញនូវរឿងរ៉ាវបែបនេះ អ្នកប្រើអ៊ីនធឺណេតជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដែលកូនប្រុសម្នាក់អាចធ្វើបែបនេះដាក់ម្ដាយខ្លួនទៅកើត បើទោះបីជាពេលដែលគាត់ស្លាប់ទៅហើយ៕

ប្រភព៖ Mirror

COMMENTS