ចំជាចម្លែកមែន ! ជិះម៉ូតូសុខៗត្រូវគេធ្វើអោយថង់បបរធ្លាក់លើ មិនត្រឹមតែមិនខឹងទេបែរជា…

ប្រទេសចិន ៖ ដោយសារតែការធ្វេសប្រហែសរបស់នរណាម្នាក់បណ្តាលមនុស្សម្នាក់ទៀតរងនូវគ្រោះថ្នាក់ នោះវានឹងបង្ករអោយមានទំនាស់ឡើងមក។ ជាពិសេសនៅលើផ្លូវសាធារណៈមានអ្នកខ្លះគាត់តែងតែចោលសំរាម តាមបង្អួចរថយន្ត ដោយមិនគិតថាវាអាចបង្កគ្រោះថ្នាក់ដល់អ្នកជិះពីក្រោយឡើយ។ ប្រភពពត៌មានចិនមួយបានអោយដឹងថា នៅក្នុុងទីក្រុង Zhengzhou ខេត្ត Henan ស្រ្តីម្នាក់ប្រហែសធ្វើអោយធ្លាក់ថង់បបរតាមបង្អួតឡានក្រុងទៅ ត្រូវបុរសជិះម៉ូតូម្នាក់ បុរសនោះមិនត្រឹមតែមិនខឹងបែរជាយកអាហារពេលព្រឹករបស់ខ្លួនអោយទៅនាងទៀត។ បើតាមការបញ្ជាក់របស់ប្រភពនេះបានអោយដឹងថា ស្រ្តីម្នាក់កាន់ថង់បបរនៅនឹងដៃ ហើយព្យាយាមទាញទ្វាបង្អួចនោះ​ តែមិនបានប្រយ័ត្នក៏របូតថង់បបរនេះពីដៃ ទៅត្រូវលើបុរសម្នាក់ដែលជិះម៉ូតូនៅជិតនោះ។

បន្ទាប់ពីត្រូវថង់បបរធ្លាក់លើ បុរសនោះក៏បានធ្វើសញ្ញាអោយឡានក្រុងនោះឈប់ ហើយគាត់ក៏បានឡើងមកលើឡានក្រុង ដើម្បីរកមុខអ្នកដែលធ្វើអោយបបរធ្លាក់លើគាត់។ គ្រប់គ្នាគិតថាបុរសនោះប្រហែលជាមករករឿងស្រ្តីនេះហើយ តែផ្ទុយទៅវិញគាត់គ្រាន់តែមកសាកសួរ ហើយក្រោយពីស្រ្តីម្នាក់នេះបានសុំទោសគាត់ក៏ព្រមបញ្ចប់បញ្ហា មិនត្រឹមប៉ុណ្ណោះទេគាត់ថែមទាំងបានអោយអាហារពេលព្រឹករបស់គាត់ទៅស្រ្តីរូបនេះទៀត។ រឿងនេះបានបង្កជាការងឿងឆ្ងល់យ៉ាងខ្លាំងសំរាប់អ្នកដែលប្រើប្រាស់បណ្តាញសង្គម តែវាក៏ជាគំរូល្អសំរាប់ការយល់អាស្រ័យគ្នានៅតាមដងផ្លូវដែល៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ sanook

COMMENTS