គង់ ចាន់ស្រីមុំ នឹងយកថវិកាដែលបានមកពីការលក់សម្លៀកបំពាក់ជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន

ក្រោយពីអតីតតារាសម្តែងរូបស្រស់អ្នកនាង គង់ ចាន់ស្រីមុំ ធ្វើការដាក់លក់សម្លៀកបំពាក់ផ្ទាល់ខ្លួនដើម្បីប្រមូលថវិកាជូនដល់កុមារៗដែលខ្វះខាត និងមន្ទីរពេទ្យគន្ធបុប្ផា ដោយជោគជ័យពោលគឺលក់ដាច់គ្មានសល់ ។ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ជាថ្ងៃខួបកំណើតរបស់ខ្លួន អ្នកនាង គង់​ ចាន់ស្រីមុំ បានប្រកាសថា៖

ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងខ្ញុំ ដូច្នេះនាងខ្ញុំនឹងយកថវិកាដែលលក់សំលៀកបំពាក់បាន យកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ថវិកាដែលទទួលបានពីការលក់សំលៀកបំពាក់របស់នាងខ្ញុំរយះពេល ២ថ្ងៃ នេះសរុបបានទាំងអស់ ១២,៧៧៧,០០០ រៀល ដូច្នេះនាងខ្ញុំបានបែងចែកថវិកានេះជា ២ ចំនែក សំរាប់មន្ទីពេទ្យគន្ធបុប្ផា ចំនួន ៧,៧៧០,០០០៛ ចំពោះចំណែកដែលនៅសល់នាងខ្ញុំនឹងយកទៅផ្តល់ជូនកុមារៗដែលខ្វះខាតសំភារះសិក្សា។ អរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រនិងចូលរួមជាមួយមូលនិធិជួយទៅដល់ កុមារកម្ពុជាអរគុណចំពោះកាដូដ៏ធំធេងនេះ ៕

COMMENTS