ចម្រៀងថ្មី “មួយម៉ាត់បែក ពីរម៉ាត់បែក” ពី ឱក សុគន្ធកញ្ញា មានអ្នកចូលទស្សនារហូតដល់រាប់ពាន់នាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ

កាលពីម្សិលមិញនេះ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ទើបតែបញ្ចេញនូវបទចម្រៀងថ្មីបែបមនោសញ្ចេតនាចាក់ដោយអារម្មណ៍យុវវ័យថ្មី ពេលដែលដៃគូម្ខាងប្រែប្រួលគ្រាន់តែយើងនិយាយទូរស័ព្ទជាមួយមិត្តភក្ត្រធម្មតាក៏គេនឹងរករឿងសុំបែកគ្នា ! មួយម៉ាត់បែក ពីរម៉ាត់បែក! ចិត្តបងប្លែកទៅហើយ ។ បទចម្រៀងដែលមានចំណងជើងថា “មួយម៉ាត់បែក ពីរម៉ាត់បែក” ទទួលបានអ្នកចូលទស្សនារហូតដល់ ២៧៦ពាន់ Views និងជាង ១៧ពាន់ Like ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ។​តោះទៅស្ដាប់បទថ្មីរបស់តារាចម្រៀងសម្លេងខ្ពស់ ឱក សុគន្ធកញ្ញា ដែលទើបនឹងចេញ កាលពីម្សិលមិញថាតើពិរោះយ៉ាងណា៖


COMMENTS