ឈុតសំលៀកបំពាក់ហែលទឹកថ្មីកំពុងទទួលបានការចាប់អារម្មណ៍នៅចិន

ចិន៖ ឈុតសំលៀកបំពាក់ហែលទឹកត្រូវបានគេច្នៃឡើងជាច្រើនម៉ូតច្រើនទំហំ និងច្រើនប្រភេទ ដើម្បីតម្រូវចិត្តមនុស្សឲ្យស្របទៅនឹងការពេញនិយម និងស្របតាមកន្លែងដែលពួកគេប្រើប្រាស់។ ជាក់ស្តែងក្នុងទីក្រុង Jingdezhen ប្រទេសចិន បានដាក់សម្ភោធឲ្យប្រើប្រាស់ឈុតសំលៀកបំពាក់ម៉ូតថ្មីមួយ ដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ។

ឈុតហែលទឹកថ្មីនេះគឺជាឈុតជំនាន់ទី៧ ហើយ ចាប់តាំងពីប្រទេសចិនផ្ដើមច្នៃម៉ូតឈុតហែលទឹកនេះ។ ឈុតនេះ មានលក្ខណៈពិសេសអាចជួយការពារស្បែកមុខ និងស្បែកដៃពីពន្លឺថ្ងៃបានច្រើន។ ឈុតនេះត្រូវបានប្រជាជនចិន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចាប់អារម្មណ៍។ សូមអញ្ជើញប្រិយមិត្តទស្សនាឈុតហែលទឹកថ្មីខាងក្រោម ទាំងអស់គ្នា៖


ភក្តី
ខ្មែរណូត
ប្រភព៖ shanghaiist

COMMENTS