នរណាថា iPhone 8 មានតម្លៃច្រើនជាង $1,000? មិនដល់ថ្នាក់នឹងពេកទេ…

យើងសង្កេតឃើញថា ការលក់ផលិតផល iPhone របស់ក្រុមហ៊ុន Apple កាលពីប៉ុន្មានត្រីមាសកន្លងមកនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់។ ប៉ុន្ដែ ការពិតកាលពីឆ្នាំ2016 គឺជាឆ្នាំដំបូងដែលការលក់ផលិតផល iPhone មានការធ្លាក់ចុះខ្លាំងមែនទែន។ ប៉ុន្ដែ រហូតដល់ជំនាន់ iPhone 7 បានធ្វើឲ្យការលក់របស់ក្រុមហ៊ុន Apple រីកចម្រើនឡើងវិញ។ មិនត្រឹមតែរីកចម្រើនទេ គឺកើនឡើងតែម្ដង។

ទាក់ទងទៅនឹង iPhone 8 ដែលអតិថិជនរាប់លានអ្នករបស់ក្រុមហ៊ុន Apple ទន្ទឹងរងចាំនោះ ត្រូវបានគេជឿថានឹងទទួលបានការផ្លាស់ប្ដូរមួយចំនួន។ សម្រាប់អេក្រង់គឺនឹងបំពាក់ដោយប្រភេទ OLED និងភ្ជាប់មកជាមួយនឹងមុខងារជាច្រើនផងដែរដូចជា មុខងារស្កេនមុខ និងបង្កើនទំហំថាមពលថ្មផងដែរ។ គួរបញ្ជាក់ផងដែរថា សម្រាប់ជំនាន់ថ្មីៗនៃផលិតផល iPhone ជាធម្មតាគឺមិនមានតម្លៃថោកឡើយ ដូចនេះសម្រាប់ iPhone 8 វិញក៏ដូចគ្នាដែរ ពោលគឺយ៉ាងទាប $1,000។ ស្របពេលជាមួយគ្នានេះដែរ សម្រាប់តម្លៃរបស់ iPhone 7 វិញគឺត្រឹមតែ $649 រីឯ iPhone 7 Plus គឺ $769។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃ $1,000 នៃ iPhone នេះគឺមិនមែនជារឿងល្អឡើយសម្រាប់អតិថិជន រឺអាចនិយាយបានថាតម្លៃខ្ពស់ពេក ក៏អាចធ្វើឲ្យអតិថិជនមួយចំនួនគិតពិចារណាច្រើនដែរមុននឹងសម្រេចចិត្ត។ ដូចនេះវាអាចផ្ដល់ផលប៉ះពាល់ដល់ការលក់ និងអត្រានៃចំណូលរបស់ក្រុមហ៊ុនដែរ។ យ៉ាងណាមិញ បើយោងតាមអ្នកវិភាគរបស់លោក Jeffery Kvall បានធ្វើឲ្យយើងជឿជាក់ថា ក្រុមហ៊ុន Apple នឹងមានការផ្ដល់ជូនពិសេសសម្រាប់អតិថិជនទាក់ទងទៅនឹងម៉ូដែល iPhone 8 នេះ។

ទោះជាយ៉ាងណា បើទោះជាក្រុមហ៊ុន Apple សម្រេចលក់ផលិតផល iPhone ខ្លួនក្នុងតម្លៃខ្ពស់មែនពិត ប៉ុន្ដែសូមចាំថា ក្រុមហ៊ុនបានឈរលើជំហរមួយគឺ លក់ចេញនូវផលិតផលល្អមានការធានារ៉ាប់រងត្រឹមត្រូវ ដែលសាកសមទៅជាមួយនឹងតម្លៃ។ ដោយឡែក សម្រាប់ iPhone 7 Plus គឺជាឧទាហរណ៍ស្រាប់ ដោយម៉ូដែលនេះគឺត្រូវបានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះ ហើយក៏ជាផលិតផលទីមួយរបស់ក្រុមហ៊ុន Apple ដែរ ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ានេះ។ យ៉ាងណាមិញ iPhone 7 Plus ពិតជាទទួលបានការចាប់អារម្មណ៍ខ្ពស់ និងអតិថិជនជាច្រើនសុខចិត្តចំណាយប្រាក់បន្ថែមដើម្បីទទួលបានមុខងារថ្មី។

ជាមួយនឹងតម្លៃនេះ បានធ្វើឲ្យយើងទាំងអស់គ្នានឹកដល់ sensor ស្កេនស្នាមក្រយ៉ៅដៃដែរ។ ស្របពេលជាមួយនឹងពាក្យចចាមអារាមដែលលើកឡើងថា iPhone 8 នឹងមាន sensor នេះបង្កប់ក្នុងអេក្រង់តែម្ដង ជាមួយនឹងមុខងារ 3D Camera និងមុខងារជាច្រើនផ្សេងទៀត។

Fu

ខ្មែរណូត

ប្រភព៖ bgr

COMMENTS