ឃើញកងដៃស្អាត ពាក់សាកមើល មានអីរអិលដៃធ្លាក់បាក់ជាពីរ ពេលបុគ្គលិកហាងប្រាប់តម្លៃពិតស្រាប់តែសន្លប់បាត់ស្មារតី

ប្រទេសចិន៖ ស្រ្ដីម្នាក់បានដួលសន្លប់បាត់ស្មារតី បន្ទាប់ពីស្រ្ដីខាងលើបានសាកយកកងដៃដែលមានតម្លៃដ៏មហាសាលមកពាក់ឡ ស្រាប់តែមិនប្រយ័ត្នធ្វើអោយកងដៃខាងលើបាក់ជា២កំណាត់។ ហេតុការណ៍នេះកើតឡើងនៅក្នុងហាងលក់គ្រឿងអលង្ការមួយកន្លែងនៅក្នងខេត្ត Yunnan ប្រទេសចិន។ តាមការប្រាប់ពីបុគ្គលិករបស់ហាងលក់គ្រឿងអលង្ការខាងលើបានអោយដឹងថា កងដៃខាងលើមានតម្លៃស្មើនឹង ៣០០,០០០យ័ន ស្មើនឹង៤៤០០០ដុល្លារ។

ដំបូងស្រ្ដីខាងលើបានដើរមើលគ្រឿងអលង្ការដើម្បីលំអខ្លួន ហើយគាត់បានឃើញកងដៃមួយស្អាតក៏សុំបុគ្គលិកហាងលក់គ្រឿងអលង្ការនោះមកពាក់ឡមើលដោយគាត់មិនដឹងថាកងដៃខាងលើមានតម្លៃថ្លៃបែបនេះទេ។ កងដៃខាងលើគឺជាកងដៃបែបចិនប្រពៃណីបុរាណ។ ពេលគាត់ឡហើយដោះកងដៃប្រុងប្រគល់ជូនបុគ្គលិកខាងលើវិញ ស្រាប់តែគាត់រអិលដៃធ្វើអោយកងដៃនេះធ្លាក់ចុះមកក្រោមបាក់ជា២កំណាត់។ ភ្លាមៗនោះគាត់ក៏បានសួរពីតម្លៃកងដៃខាងលើដោយគាត់ចង់សងថ្លៃខូចខាត ស្រាប់តែបុគ្គលិកប្រាប់ពីតម្លៃពិតធ្វើអោយស្រ្ដីខាងលើមានការភ័យនិងភ្ញាក់ផ្អើលចំពោះតម្លៃរបស់កងដៃ មិនបានប៉ុន្មានផងគាត់ក៏បានដួលសន្លប់។

គាត់ត្រូវបានគេជួយសង្រ្គោះដោយរឹតដើមទ្រូងដើម្បីអោយគាត់ដឹងខ្លួនវិញ ហើយស្រ្ដីខាងលើត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកឯថ្លៃកងដៃនេះ ដោយសារមានការចចារជាមួយហ្នឹងហាងលក់គ្រឿងអលង្ការខាងលើ ហាងនេះក៏ព្រមអោយក្រុមគ្រួសារគាត់បង់ប្រាក់ ១៨០,០០០យ័ន ស្មើនឹង ២៦៤៧៣ដុល្លារ ទុកជាថ្លៃសំណងលើការខូចខាត៕

បុត្រ

ខ្មែរណូត

ប្រភព៖ NextShark

COMMENTS