លេងមែនទែនហើយ! Nokia 8 ដែលជាកំពូលស្មាតហ្វូនជំនាន់ក្រោយរបស់ក្រុមហ៊ុន Nokia នឹងមានបំពាក់មកជាមួយនឹង sensor ស្កេនប្រស្រីភ្នែក Iris Scanner ទៀតផង

ស្របពេលជាមួយនឹងម៉ូដែលធន់កណ្ដាលរបស់ក្រុមហ៊ុន Nokia ត្រូវបានប្រកាសចេញលក់ជារឿយៗ យើងសង្កេតឃើញថា ក្រុមហ៊ុន Nokia ដូចជាមិនមានការប្រញ៉ាប់ក្នុងការចេញលក់ម៉ូដែលកំពូលខ្លួនទេ។ ដោយឡែក ទាក់ទងទៅនឹងពាក្យចចាមអារាមត្រូវបានលើកឡើងថា កំពូលស្មាតហ្វូន Nokia 9 នឹងត្រូវបានលេចមុខក្នុងកំឡុងខែនេះ ក៏ប៉ុន្ដែ វាមិនមែនជាការពិតឡើយ ព្រោះម៉ូដែលកំពូលរបស់ក្រុមហ៊ុន Nokia គឺ Nokia 8 ទៅវិញទេ។

គួរបញ្ជាក់ផងដែរថា Nokia 8 ដែលគេស្គាល់ថាជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន នឹងមានភ្ជាប់មកជាមួយនឹង sensor ស្កេនប្រស្រីភ្នែក Iris Scanner ទៀតផង។ នេះពិតជារឿងដ៏អស្ចារ្យមួយមែន។ ដោយឡែក សម្រាប់ម៉ូដែល Nokia 3, 5 និង 6 គឺត្រូវបានប្រកាសចេញលក់ហើយជាមួយនឹងសមត្ថភាពខ្លាំងគួរសម។ ទោះជាយ៉ាងណា សម្រាប់ម៉ូដែលកំពូល Nokia 8 វិញ យើងចាំមើលទាំងអស់គ្នាថាវាអស្ចារ្យប៉ុណ្ណា។

សម្រាប់ Nokia 8 និង Nokia 9 គឺជាម៉ូដែលពីរផ្សេងគ្នា។ ចំណែកឯលក្ខណៈពិសេសវិញ និងរូបរាងវិញក៏ខុសគ្នាដែរ។ ចំពោះការរចនារបស់ Nokia 8 បើយោងតាមការបែកធ្លាយរូបភាពកាលពីមុនគឺវាមានរូបរាងស្រដៀងគ្នាទៅនឹងម៉ូដែល Nokia N9 រីឯ Nokia 9 វិញគឺត្រូវបានគេជឿថានឹងមានរូបរាងស្រដៀងគ្នាទៅនឹងម៉ូដែល Lumia។ ចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាមេរ៉ាគឺមិនត្រូវបានបំពាក់នៅចំកណ្ដាលទៀតទេ ពោលគឺផ្លាស់ប្ដូរមកកាន់ផ្នែកខាងឆ្វេងវិញ ដែលដូចគ្នាទៅនឹង iPhone 8 ដែរ។

ទោះជាយ៉ាងណា សម្រាប់សមត្ថភាពនៃម៉ូដែលទាំងពីរ (Nokia 8, 9) គឺដូចគ្នា ពោលគឺវាត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Qualcomm Snapdragon 835 មានទំហំ RAM 4 រឺ 6GB នឹងមានអង្គផ្ទុកទិន្នន័យទំហំ​ 64GB។ សម្រាប់អេក្រង់វិញគឺមានទំហំ 5.3អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព QHD ជាមួយនឹងផ្នែកខាងលើ និងខាងក្រោមគែមស្ដើង។

អ្វីដែលអស្ចារ្យបំផុតនោះគឺ បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក Iris Scanner ក៏នឹងត្រូវបានបំពាក់លើកំពូលស្មាតហ្វូនម៉ូដែលចុងក្រោយនេះដែរ។ ក្រុមហ៊ុន Nokia ចាត់ទុកមុខងារនេះថា ជាការការពារសុវត្ថភាពស្មាតហ្វូនដ៏ល្អ និងទាន់សម័យបំផុត។ មិនតែប៉ុណ្ណោះ សម្រាប់ Nokia 8 ក៏ត្រូវបានគេជឿថានឹងមាន sensor ស្កេនស្នាមក្រយ៉ៅដៃផងដែរ។

មិនថា Nokia 8 រឺ Nokia 9 នោះទេ ម៉ូដែលទាំងពីរនេះត្រូវបានគេរំពឹងថានឹងប្រកាសចេញលក់ក្នុងថ្ងៃណាមួយនៃខែនេះ។ ហើយសម្រាប់តម្លៃវិញគឺប្រមាណជា $699។

Fu

ខ្មែរណូត

ប្រភព៖ slashgear

COMMENTS