រថយន្តដឹកថ្មធន់ធំកិនមនុស្សស្លាប់២នាក់ទាំងកណ្តាលថ្ងៃត្រង់ តែអ្វីដែលចៃដន្យបំផុតនោះគឺ…

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្តាលអោយមនុស្ស២នាក់ស្លាប់ក្រោមរថយន្តយ៉ាងអនោចអធ័ម ប៉ុន្តែអ្វីដែលចៃដន្យបំផុតនោះគឺរថយន្តបង្ករ និងម៉ូតូជនរងគ្រោះមានស្លាកលេខដូចគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុជនរងគ្រោះទាំង២ជិះម៉ូតូមួយគ្រឿម៉ាក ហ្វីណូ ពាក់ស្លាកលេខ ភ្នំពេញ 1X-3832 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវ៣០ម៉ែត្រ មកដល់ចំណុចកើតហេតុស្រាប់តែបុកជាមួយរថយន្តដឹកថ្មមួយគ្រឿង ម៉ាកហុីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-3832 បណ្តាលអោយអ្នកជិះម៉ូតូទាំង២នាក់ខ្ទាតចូលក្រោយមកង់រថយន្តកិនស្លាប់ភ្លាមៗទាំង២នាក់។

ជនរងគ្រោះទាំង២មានឈ្មោះ អឿន ឆាលី ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់ និងឈ្មោះ ប៊ុន ធឿន អាយុ២០ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដូចគ្នា ចំណែកអ្នកបើកបររថយន្តខាងលើបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តបង្ករនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងនាំយកមធ្យោបាយទាំង២ទៅរក្សាទុកបណ្តោះអាសន្នដើម្បីធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តមកដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅកាន់ក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

 

COMMENTS